• 2023-04-10 12:03:30
  • បាល់ទាត់

Leicester ទាក់ទង​អតីត​អ្នក​ចាត់​ការ Liverpool

  • 2023-04-10 12:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Leicester City បាន​ទាក់​ទង​លោក Rafa Benitez មក​ដឹកនាំ​ក្លឹប​។

បើ​តាម​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប Leicester បាន​ទាក់ទង​លោក Benitez ដើម្បី​ស្នើ​ឲ្យ​លោក​មក​ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប។ យោង​តាម​ប្រភព​ដដែល នា​ពេល​នេះ​ ភាគី​ក្លឹប និង​ភាគី​លោក Benitez កំពុង​ចរចា​គ្នា។

កាល​ពី​ដើម​ខែ​មេសា​នេះ Leicester បាន​បញ្ចប់​កុង​ត្រា​ជាមួយ​អ្នក​ចាត់​ការ​ចាស់​លោក Brendan Rodgers ក្រោយ​លោក​កាន់​តំណែង​បាន ៤​ឆ្នាំ។

លោក Rafa Benitez ធ្លាប់​មាន​ប្រវត្តិ​ដឹកនាំ​ក្លឹប​ធំៗ​ជា​ច្រើន​រួម​មាន Liverpool ​(២០០៤-២០១០) Chelsea (២០១២-២០១៣) និង Real Madrid (២០១៥-២០១៦) ជា​ដើម៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់