/6421828adfbd2_1679917680_medium.jpg)
- 2023-03-28 10:36:56
- បាល់ទាត់
Gundogan អាចនឹងចេញពី Man City
- 2023-03-28 10:36:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gundogan អាចនឹងចេញពី Man City
ចន្លោះមិនឃើញ
ខ្សែបម្រើ Ilkay Gundogan អាចនឹងចេញពី Manchester City នៅពេលចប់រដូវកាលនេះ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Goal។
Gundogan ត្រូវចប់សុពលភាពកុងត្រាជាមួយក្លឹបយក្សមេឃខៀវនៅចប់រដូវកាលនេះ។ បើតាមប្រភពដដែល បានឲ្យដឹងថា តាមពិតទៅ Manchester City ចង់ផ្ដល់កុងត្រារយៈពេលខ្លីបន្ថែមទៀតដល់ Gundogan ដើម្បីស្នើឲ្យកីឡាករអាល្លឺម៉ង់បន្តនៅលេងនៅអង់គ្លេស។ ទោះជាយ៉ាងណា Gundogan ចង់ចាកចេញពីអង់គ្លេស ទៅលេងឲ្យក្លឹបនៅប្រទេសអឺរ៉ុបផ្សេងវិញ ដោយសារប្រពន្ធរបស់ខ្លួនលែងពេញចិត្តរស់នៅអង់គ្លេសហើយ។
ពាក្យចចាមអារ៉ាមមួយចំនួនបានបញ្ជាក់ថា Gundogan នឹងចេញពី Man City ទៅលេងឲ្យ Barcelona នៅពេលចប់រដូវកាលនេះ។
Gundogan បានមកចូលរួមលេងឲ្យ Man City កាលពីឆ្នាំ ២០១៦ ហើយលេងបានសរុប ១៨១ ប្រកួត ហើយស៊ុតចូល ៣៩ គ្រាប់ គិតមកទល់ពេលនេះ៕