• 2023-03-24 11:34:46
  • បាល់ទាត់

ទាយ​មើល បណ្ដា​កីឡាករ​ដែល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ច្រើន​ដង​ជាង​គេ​មក​ពី​ប្រទេស​ណា​ខ្លះ

  • 2023-03-24 11:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ឈ្នះ ៤-០ របស់​ព័រទុយហ្គាល់​ទៅ​លើ​លីចតេនស្ទីន​ក្នុង​ថ្ងៃ​នេះ ធ្វើ​ឲ្យ Cristiano Ronaldo ក្លាយ​ជា​កីឡាករ​ដែល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ច្រើន​ប្រកួត​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។ Sabay សូម​ណែនាំ​កីឡាករ​ ៣ រូប​ដែល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិក្នុងប្រកួតផ្លូវការ​ច្រើន​ដង​ជាង​គេ​៖

១- ខ្សែ​ប្រយុទ្ធ ​Cristiano Ronaldo៖ លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ជា​ផ្លូវ​ការ​សរុប ១៩៧ ប្រកួត។ កីឡាករ​រូប​នេះ​លេង​ឲ្យ​ព័រទុយហ្គាល់​តាំង​ពី​ឆ្នាំ ២០០៣ រហូត​ដល់​បច្ចុប្បន្ន និង​ស៊ុត​ចូល​ជួយ​ក្រុម​សរុប ១២០លើក។

២- ខ្សែ​ប្រយុទ្ធ Bader Al-Mutawa៖ លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​គុយវ៉ែត​ជា​ផ្លូវ​ការ​សរុប ១៩៦ ប្រកួត។ កីឡាករ​រូប​នេះ​លេង​ឲ្យ​គុយវ៉ែត​តាំង​ពី​ឆ្នាំ ២០០៣ រហូត​ដល់​បច្ចុប្បន្ន និង​ស៊ុត​ចូល​ជួយ​ក្រុម​សរុប ៥៦លើក។

៣- ខ្សែ​ការពារ Soh Chin Ann៖ លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​ជា​ផ្លូវ​ការ​សរុប ១៩៥ ប្រកួត។ កីឡាករ​រូប​នេះ​លេង​ឲ្យ​ម៉ាឡេស៊ី​​ពី​ឆ្នាំ ១៩៦៩ រហូត​ដល់​ឆ្នាំ ១៩៨៤។ កីឡាករ​រូប​ចូល​និវត្តន៍​នៅ​ឆ្នាំ​ ១៩៨៤។

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី