• 2023-03-23 13:22:57
  • បាល់ទាត់

UEFA បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​​ចោទ​ប្រកាន់​ Barca សូកប៉ាន់​អាជ្ញាកណ្ដាល

  • 2023-03-23 13:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ហៅ​កាត់​ថា UEFA បាន​សម្រេច​ជា​ផ្លូវ​ការ​ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​ចោទ​ប្រកាន់​ទៅ​លើ​ក្លឹប​ Barcelona ថា​បាន​សូកប៉ាន់​អាជ្ញាកណ្ដាល​។

UEFA បាន​ប្រកាស​ថា​ខ្លួន​បាន​តែង​តាំង​ក្រុម​​ស៊ើប​អង្កេត ដើម្បី​បើក​ការ​ស្រាវជ្រាវ​លើ​ការ​ចោទ​ប្រកាន់​មក​លើ​ក្លឹប​អ្នក​មានបុណ្យ។ ក្លឹប Barcelona ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ការ​សូកប៉ាន់​អតីត​អនុ​ប្រធាន​គណៈកម្មការ​អាជ្ញាកណ្ដាល​លោក Jose Maria Enriquez Negreiraនូវ​ទឹក​ប្រាក់​ប្រមាណ​ ៧.៣ លាន​អឺរ៉ូ ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០១៨។

នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះរាជអាជ្ញា​ក្រុង​ Barcelona ក៏​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​ដែរ។

កន្លង​មក ក្លឹប​ Barca បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា ខ្លួន​មិន​បាន​សូក​ប៉ាន់​អាជ្ញាកណ្ដាល ដើម្បី​ជួយ​ក្លឹប​នា​ពេល​លេង​ការ​ប្រកួត​នោះ​ឡើយ។

សូម​បញ្ជាក់​ថា​រយៈ​ពេល​ពី​ឆ្នាំ ២០០១ ដល់​ ២០១៨ គឺ​ជា​ពេល​វេលា​ដែល​ក្លឹប Barca ជោគជ័យ​មែន​ទែន ដោយ​ក្លឹប​បាន​ឈ្នះ​ពាន​ជា​ច្រើន​ក្នុង​អំឡុង​ពេល​នោះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់