/sea-games/641be95a38ddd_1679550780_medium.jpg)
- 2023-03-23 05:57:22
- បាល់ទាត់
ស្រស់ស្អាតណាស់ ស្ដាតអូឡាំពិក ដាំស្មៅធម្មជាតិត្រៀមធ្វើកន្លែងប្រកួតបាល់ទាត់ស៊ីហ្គេម
- 2023-03-23 05:57:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រស់ស្អាតណាស់ ស្ដាតអូឡាំពិក ដាំស្មៅធម្មជាតិត្រៀមធ្វើកន្លែងប្រកួតបាល់ទាត់ស៊ីហ្គេម
ចន្លោះមិនឃើញ
ទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ កំពុងបង្កើនសម្រស់ល្អប្រសើរ ដើម្បីត្រៀមទទួលរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្ត លើកដំបូង។
ពហុកីឡដ្ឋានជាតិ ឬភាសានិយមហៅថា ស្តាតអូឡាំពិក នឹងក្លាយជាទីតាំង សម្រាប់ការប្រកួតបាល់ទាត់បុរស ហើយដែលដើមឡើយ ជាប្រភេទស្មៅសិប្បនិម្មិតនោះ ត្រូវបានឈូសឆាយ និងជួសជុលកែលម្អ មកជាប្រភេទស្មៅធម្មជាតិវិញទាំងស្រុង តាំងពីខែតុលា ឆ្នាំ២០២២ ដោយអ្នកជំនាញកម្ពុជា។
ជាមួយគ្នានេះ ដោយចង់បន្ថែមគុណភាពឱ្យកាន់តែមានភាពស្ដង់ដារខ្ពស់ ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (CPL) បានអញ្ជើញអ្នកជំនាញលើការថែទាំស្មៅ ដែលមានបទពិសោធន៍ធ្វើទីលានស្មៅ សម្រាប់ពហុកីឡដ្ឋានជាតិ Tokyo Olympics 2020 មកពីប្រទេសជប៉ុន គឺលោក Shoji Ikeda ព្រមទាំងក្រុមការងារ ដើម្បីថែទាំទីលានរហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេមមកដល់។ រយៈពេល ៣ថ្ងៃដំបូង លោក Shoji Ikeda បានធ្វើការចុះត្រួតពិនិត្យ កែលម្អ និងថែទាំស្មៅនៅពហុកីឡដ្ឋានជាតិ ជាមួយនឹងការបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់ ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនចោះដី និងកិនកំហាប់ដី និងការប្រើប្រាស់ជី សម្រាប់មើលថែស្មៅ នៅលើទីលានផ្ទាល់៕