• 2023-03-22 12:19:24
  • បាល់ទាត់

Ederson ចង់​ឲ្យ Man City ឈ្នះ Real ដើម្បី​ឲ្យ​រឿង​សំខាន់​មួយ​កើត​ឡើង

  • 2023-03-22 12:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ក្លឹប​ Manchester City កីឡាករ​ Ederson បាន​និយាយ​ថា គ្រូ​បង្វឹក​ Real Madrid លោក Carlo Ancelotti អាច​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។

អ្នក​ចាំ​ទី Ederson ក្នុង​ថៃ្ង​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្លួន​បាន​និយាយ​ជាមួយ​កីឡាករ​រួម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​មួយ​ចំនួន ដូច​ជា ខ្សែ​បម្រើ Casemiro ខ្សែ​ប្រយុទ្ធ​ស្លាប Vinicius Jr និង​ខ្សែ​ការពារ Eder Militao ហើយ​គិត​ថា នឹង​មាន​ភាគ​រយ​ច្រើន​ដែល លោក Ancelotti នឹង​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។

កីឡាករ​ដដែល​បាន​បន្ថែម​ថា ខ្លួន​ចង់​ឲ្យ Man City ឈ្នះ​ Real Madrid ក្នុង​ប្រកួត​លីគ​កំពូល​អឺរ៉ុប​ខាង​មុខ ដើម្បី​បើក​ផ្លូវ​ឲ្យ Ancelotti ឆាប់​បាន​ទៅ​ដឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។ មួយ​រយៈ​ពេល​ចុង​ក្រោយ ជាមួយ​ទម្រង់​លេង​មិន​សូវ​ល្អ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ថា Real Madrid កំពុង​គិត​គូរ​ចង់​បញ្ចប់​ការងារ​របស់​លោក Ancelotti នៅ​ពេល​ចប់​រដូវ​កាល​នេះ។ ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​មួយ​ចំនួន​ ក៏​បាន​លើក​ឡើង​ថា បើ​ឈប់​ពី Real គ្រូបង្វឹករូបនេះអាច​នឹង​ទៅ​ដឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។

Tite បាន​សុំ​លា​ឈប់​ពី​តំណែង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប្រេស៊ីល​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២២ បន្ទាប់​ពី​គ្រង​តំណែង​នេះ​អស់​ជាង ៤ ឆ្នាំ។ ការ​លា​ឈប់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រេស៊ីល​បាន​ប្រកួត​ចាញ់​ក្រូអាត​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៃ​កម្មវិធី World Cup ឆ្នាំ​មុន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់