• 2023-03-22 13:31:06
  • បាល់ទាត់

Ozil សម្រេច​ចិត្ត​ចូល​និវត្តន៍

  • 2023-03-22 13:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ ខែ្ស​បម្រើ Mesut Ozil បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ពិភព​បាល់​ទាត់។

អម្បាញ់​មិញ​នេះ Ozil បាន​ប្រកាស​ក្នុង​គណនី​បណ្ដាញ​សង្គម​ខ្លួន​ថា សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ការ​លេង​បាល់​ទាត់​ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ។ កីឡាករ​អាល្លឺម៉ង់​បាន​អរគុណ​ក្លឹប​ដែល​ខ្លួន​ធ្លាប់​លេង​ឲ្យ​កន្លង​មក រួម​មាន៖ ក្លឹបSchalke 04 ក្លឹប Werder Bremen ក្លឹប Real Madrid ក្លឹប Arsenal ក្លឹប Fenerbahce ក្លឹប Basaksehir។ ខ្សែ​បម្រើ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​បណ្ដា​គ្រូ​បង្វឹក មិត្ត​រួម​ក្រុម និង​ជា​ពិសេស​អ្នក​គាំទ្រ ដែល​តែង​ផ្ដល់​កម្លាំង​ចិត្ត​តាំង​ពី​ដើម​មក។

កីឡាករ​វ័យ ៣៤​ឆ្នាំ Ozil មាន​អាជីព​លេង​បាល់​ទាត់​រយៈ​ពេល ១៧ ឆ្នាំ ក្នុង​នោះ​ខ្សែ​បម្រើ​លេង​សរុប ៤២៦ ប្រកួត និង​ស៊ុត​ចូល ៧៣ គ្រាប់ ហើយ​ Assist ចំនួន ១៣៣ លើក៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់