• 2023-03-22 11:29:17
  • បាល់ទាត់

Tomiyasu នឹងអវត្តមាន​ពី​​ Arsenal រហូត​ដល់​ចប់​រដូវកាល​នេះ​

  • 2023-03-22 11:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Takehiro Tomiyasu ត្រូវ​សម្រាក​ព្យាបាល​របួស​ជង្គង់​ខាង​ស្ដាំ​ ដែល​ត្រូវ​អវត្តមាន​ពី​ក្លឹប​ Arsenal រហូត​ដល់​ចប់​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​។

កីឡាករ​ជប៉ុន​រូប​នេះ​មាន​បញ្ហា​ជង្គង់​ខាង​ស្ដាំ​ កាល​ពី​ប្រកួត​តទល់​នឹង​ Sporting Lisbon ក្របខ័ណ្ឌ​ Europa League កាល​ពី​សប្ដាហ៍​មុន​ ដែល​តម្រូវ​ឲ្យ​ប្ដូរ​ចេញ​ពី​ការ​ប្រកួត​ភ្លាម​ៗ។

កាល​ពី​ម្សិលមិញ​នេះ​ Tomiyasu បាន​ឆ្លង​កាត់​ការ​វះកាត់​កន្លែង​របួស​នេះ​ជោគជ័យ​ហើយ​ ក៏​ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​សម្រាក​ព្យាបាល​ឲ្យ​បាន​សះស្បើយ​ ដោយ​សង្ឃឹម​ថា​ នឹង​អាច​ត្រលប់​ចូល​ជួយ​ Arsenal វិញ​នៅ​ក្នុង​ប្រកួត​ Pre Season ដើម​រដូវកាល​ក្រោយ​នេះ​៕

ប្រភព៖ arsenal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់