• 2023-03-21 12:36:37
  • បាល់ទាត់

មក​ដឹង​ពី​ចំនួន​ Follower ថ្មី​លើ​ Instagram របស់​ Ronaldo ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ

  • 2023-03-21 12:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ គណនី Instagram របស់​កីឡាករ Cristiano Ronaldo បាន​កើន​ចំនួន​អ្នក​តាម​ដាន (Follower) ដល់​ទៅ ១៥ លាន​នាក់។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​សារព័ត៌មាន​ Goal។

បើ​ទោះ​ជា​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​បាន​ផ្លាស់​ពី​លីគ​អឺរ៉ុប ទៅ​លេង​ឲ្យ​លីគ​អារ៉ាប៊ីសាអ៊ូឌីត​ក៏​ដោយ ក៏​ប្រជាប្រិយភាព​របស់​កីឡាកររូបនេះ បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ។ ការណ៍​ដែល​គណនី​របស់​ Ronaldo រក​បាន​ចំនួន​អ្នក​តាម​ដាន​ដល់​ទៅ ១៥ លាន​នាក់ ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​អតីត​ខ្សែ​ប្រយុទ្ធ​បិសាច​ក្រហម ជា​គណនី​ Instagram ជាប់​ចំណាត់​ថ្នាក់​លេខ ២ លើ​ពិភពលោក ដែល​មាន​សន្ទុះ​ការ​គាំទ្រ​ច្រើន​បែប​នេះ។

គណនី​ជាប់​លេខ ១ គឺ​តារា​ចម្រៀង​អាមេរិក Selena Gomez ដែល​រក​បាន​អ្នក​តាម​ដាន​ថ្មី​ដល់​ទៅ ២២ លាន​នាក់ ខណៈ​គណនី​តារា​សម្ដែង​អាមេរិក និង​ជា​អតីត​កីឡាកាស​ដ៏​ល្បី​ឈ្មោះ Dwayne Johnson ឬ​ The Rock ជាប់​លេខ ៣ ដោយ​រក​បាន​អ្នក​គាំទ្រ​ថ្មី​ប្រមាណ ៥ លាន​នាក់​ ក្នុង​រយៈ​ពេល ៣០ ថៃ្ង​ចុង​ក្រោយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់