• 2023-03-21 12:09:08
  • បាល់ទាត់

Griezmann គិត​គូរ​ចង់​ឈប់​លេង​ក្រុម​ជម្រើស​ជាតិបារាំង

  • 2023-03-21 12:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ពាក្យ​ចចាមអារ៉ាម​របស់​កាសែត​ល្បី​របស់​បារាំង​មួយ​បាន​បញ្ជាក់​ថា កីឡាករ​ Antoine Griezmann បាន​គិត​គូរ​ចង់​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ព្រោះ​ខឹង​រឿង​គ្រូ​បង្វឹក​មិន​ឲ្យ​ធ្វើ​ប្រធាន​ក្រុម។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Le Figaro បាន​ឲ្យ​ដឹង​ថា​ខ្សែ​ប្រយុទ្ធ Antoine Griezmann មាន​ការ​ខឹង​សម្បារ​ ហើយ​គិត​គូរ​ចង់​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ក្រោយ​គ្រូ​បង្វឹក Didier Deschamps គ្រោង​ចង់​ឲ្យ​តំណែង​ប្រធាន​ក្រុម​ទៅ​ឲ្យ​កីឡាករ​វ័យ​ក្មេង Kylian Mbappe ។ ប្រធាន​ក្រុម​បច្ចុប្បន្ន​របស់​បារាំង​គឺ​អ្នក​ចាំ​ទី Hugo Lloris បាន​ចូល​និវត្តន៍​លេង​បាល់​ជម្រើស​ជាតិ​កាល​ពី​ដើម​ឆ្នាំ​នេះ។

បើ​តាម​ប្រភព​ដដែល បាន​លើក​ឡើង​ថា Griezmann យល់​ឃើញ​ថា ខ្លួន​ស័ក្ដិសម​ជា​ប្រធាន​ក្រុម​ជាង​ Mbappe ព្រោះ​ខ្លួន​លេង​ និង​ជួយ​​ជម្រើស​ជាតិ​បារាំង​បាន​យូរ​ជាង Mbappe។ Griezmann លេង​ឲ្យ​បារាំង​តាំង​ពី​ឆ្នាំ ២០១៤ ហើយ​បង្ហាញ​ខ្លួន ១១៧ លើក និង​ស៊ុត​ចូល ៤២​គ្រាប់។ Mbappe លេង​ឲ្យ​បារាំង​នៅ​ឆ្នាំ ២០១៧ បង្ហាញ​ខ្លួន ៦៦ លើក​ ហើយ​ទាត់​ចូល​ទី ៣៦ គ្រាប់។

គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​បក​ស្រាយ​ណា​មួយ​ពី​ Griezmann ឬ Mbappe ឬ លោក Deschamps នៅ​ឡើយ​ទេ​ទាក់​ទង​រឿង​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់