• 2023-03-10 10:53:53
  • បាល់ទាត់

គ្រូ​ Juventusថា​ Pogba អត់​មាន​ឈ្មោះ​ចូល​លេង​ប្រកួត​ Europa League យប់​មិញ​ ព្រោះ​មក​យឺត​

  • 2023-03-10 10:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Massimiliano Allegri គ្រូ​បង្គោល​ក្លឹប​ Juventus បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ មូលហេតុ​ដែល​ ខ្សែបម្រើ​ Paul Pogba អត់​មាន​ឈ្មោះ​ចូល​ប្រកួត​តទល់​នឹង​ក្លឹប​ Freiburg ក្របខ័ណ្ឌ​ UEFA Europa League វគ្គ​១៦ក្រុម​ចុង​ក្រោយ​ ជើង​ទី​១ លទ្ធផល​ ១-០ យប់​មិញ​ ព្រោះ​តែ​គេ​មក​យឹត​។

Allegri បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​ធ្វើ​ការ​បញ្ជាក់​ថា​ Paul Pogba បាន​មក​យឺត​នៅ​ពេល​ប្រជុំ​ក្រុម​ត្រៀម​ប្រកួត​មួយ​នេះ​ អញ្ចឹង​ហើយ​បាន​ជា​គេ​អត់​មាន​ឈ្មោះ​ក្នុង​ការប្រកួត​ Europa League មួយ​នេះ​។ នេះ​ជា​រឿង​យើង​ធ្វើ​ ដើម្បី​បង្ហាញ​ក្ដី​គោរព​ដល់​ក្រុម​យើង​ "។

លោក​បន្ត​ថា​៖" Pogba នឹង​ត្រលប់​មក​ចូល​រួម​ប្រកួត​ឲ្យ​ក្រុម​យើង​ធម្មតា​វិញ​ពី​ថ្ងៃ​ស្អែក​នេះ​តទៅ​ "។

Juventus នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹង​ Freiburg នៅ​ជើង​ទី​២ ប្រកួត Europa League វគ្គ​១៦ក្រុម​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​ ឆ្នាំ​២០២៣៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់