• 2023-03-09 13:53:26
  • បាល់ទាត់

Conteថា​ Spurs អាច​នឹង​ដេញ​លោក​ចេញ​ មុន​កុងត្រា​កំណត់​

  • 2023-03-09 13:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte អ្នកចាត់ការ​ក្លឹប​ Tottenham Hotspur បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Prime នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ថ្នាក់​ដឹកនាំ​ក្លឹប​លោក​ អាច​នឹង​បណ្ដេញ​លោក​ពី​តំណែង​មុន​កុងត្រា​កំណត់​ ក្រោយ​ដឹកនាំ​ធ្លាប់​ពី​ប្រកួត​ UEFA Champions League ត្រឹម​វគ្គ​១៦ក្រុម​ចុង​ក្រោយ​នៅ​រដូវកាល​នេះ​។

លោក​ Conte បាន​និយាយ​ថា​៖" ខ្ញុំ​នៅ​សល់​កុងត្រា​ជា​មួយ​ Spurs នេះ​ទៀត​ ហើយ​យើង​នឹង​ធ្វើ​ការ​សម្រេច​ទាក់ទង​នឹង​អនាគត​របស់​ខ្ញុំ​នៅ​ក្លឹប​នេះ​ ក្នុង​ពេល​ចុង​រដូវកាល​នេះ​ "។

លោក​បន្ត​ថា​៖" កុងត្រា​របស់​ខ្ញុំ​នឹង​បញ្ចប់​នៅ​ខែ​មិថុនា​ខាង​មុខ​ យើង​ចាំ​មើលៗ​ ពួកគេ​អាច​នឹង​ដេញ​ខ្ញុំ​ចោល​មុន​ចប់​រដូវកាល​នេះ​ផង​ បើ​តាម​មើល​ទៅ​ គ្មាន​នរណា​ដឹង​ច្បាស់​ទេ​ ព្រោះ​ប្រហែល​ពេល​នេះ​ ពួក​គេ​កំពុង​អន់​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​ខ្ញុំ​ហើយ​ "។

Spurs ធ្លាក់​ចេញ​ពី​ UCL ក្នុង​រដូវកាល​នេះ​ក្រោយ​ថ្វីជើង​របស់​ AC Milan ដោយ​ទាំង​២ជើង​ក្នុង​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ ចាញ់​ក្នុង​លទ្ធផល​ ០-១។ យ៉ាង​ណា​សម្រាប់​ប្រកួត​ PL វិញ​ Spurs កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៤ ដោយ​មាន​៤៥ពិន្ទុ ខណៈ Arsenal ជា​ក្រុម​នាំ​មុខ​ មាន​៦៣ពិន្ទុ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់