• 2023-03-07 13:13:45
  • បាល់ទាត់

ភាគី Real និង ភាគី Hazard ជួប​គ្នា​អាទិត្យ​ក្រោយ​ដើម្បី​ពិភាក្សា​រឿង​អនាគត

  • 2023-03-07 13:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគី Real Madrid និង​ភាគី​តំណាង​កីឡាករ Eden Hazard នឹង​ជួប​គ្នា​នា​សប្ដាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​ពី​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​បែលហ្សិក។

បើ​តាម​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​សង​ខាង​ទំនង​មាន​អារម្មណ៍​ប្រហាក់​ប្រហែល​គ្នា ហើយ​ដំណោះ​ស្រាយ​រួម​គឺ Hazard នឹង​ចែក​ផ្លូវ​ជាមួយ Real នា​ខែ​មិថុនា​ខាង​មុខ។

Hazard បាន​មក​ចូល​រួម​ជាមួយ Real ​ពី Chelseaកាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ផ្ទេរ​មូលដ្ឋាន​ប្រមាណ​ជាង ១០០ លាន​អឺរ៉ូ។ ទោះ​ជា​យ៉ាង​ណា​ អាជីព​របស់​កីឡាករ​បែលហ្សិក​ហាក់​មិន​សូវ​ជោគជ័យ​ប៉ុន្មាន​ទេ​នៅ​ក្លឹប​អេស្ប៉ាញ។ Hazard បាន​ជួប​ប្រទះ​បញ្ហា​របួស​ជា​ច្រើន​លើក​ ដែល​នេះ​ធ្វើ​ឲ្យ​កីឡាករ​បាន​បង្ហាញ​ខ្លួន​ត្រឹម ៥១​ប្រកួត ហើយ​ស៊ុត​ចូល​ ៤ គ្រាប់​ឲ្យ​ Real Madrid ប៉ុណ្ណោះ​ក្នុងរយៈពេលជិត ៥​ ឆ្នាំកន្លងមក​នេះ។

លើក​ចុង​ក្រោយ​ក្នុង​រដូវ​កាល​នេះ​ដែល Hazard លេង​ឲ្យ Real គឺ​នៅ​ប្រកួត​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ឆ្នាំ​មុន៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី