• 2023-02-27 11:19:29
  • បាល់ទាត់

Zlatan ទើប​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ ក្នុង​រដូវកាល​នេះ​ កាល​ពី​ម្សិលមិញ​ ក្រោយ​ជា​ពី​របួស​

  • 2023-02-27 11:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Zlatan Ibrahimovic ទើប​បាន​បង្ហាញ​ខ្លួន​ជួយ​ក្លឹប​ AC Milan ជា​លើក​ដំបូង​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​ ក្នុង​ជំនួប​តទល់​នឹង​ក្លឹប​ Atalanta ក្របខ័ណ្ឌ​ Serie A ក្នុង​លទ្ធផល​ឈ្នះ​ ២-០ កាល​ពី​យប់​មិញ​នេះ​។

កីឡាករ​នេះ​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​ខាង​លើ​បាន​ ១៦នាទី​ ក្រោយ​ទើប​ជា​សះស្បើយ​ពី​វះ​កាត់​ជង្គង់​ ដែល​ធ្វើ​ឲ្យ​កីឡាករ​នេះ​បាន​អវត្តមាន​ពី​ការ​ប្រកួត​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​ ឆ្នាំ​២០២២​មក​ម្ល៉េះ​។

នៅ​ក្នុង​ឆ្នាំ​នេះ​ Zlatan មាន​អាយុ​៤១ឆ្នាំ​ហើយ​ ដោយ​មាន​របួស​ច្រើន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ក្រោយ​ត្រលប់​មក​វិញ​ ខ្សែប្រយុទ្ធ​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា​៖" ខ្ញុំ​ទទួល​រង​របួស​ច្រើន​ណាស់​ តែ​ឥឡូវ​នេះ​ត្រលប់​មក​វិញ​ហើយ​ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់​។ ខ្ញុំ​មក​វិញ​នេះ​មិន​មែន​មក​លេង​ ៥-៦នាទី​នោះ​ទេ​ គឺ​ចង់​លេង​ពេញ​ម៉ោង​ប្រកួត​តែ​ម្ដង​ "៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី