/63aeb16308577_1672393020_medium.jpg)
- 2022-12-30 11:02:08
- បាល់ទាត់
Chelsea កំពុងចរចាផ្ទាល់ជាមួយ Benfica ដើម្បីនាំយក ខ្សែបម្រើអាហ្សង់ទីនវ័យក្មេងរូបនេះ
- 2022-12-30 11:02:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea កំពុងចរចាផ្ទាល់ជាមួយ Benfica ដើម្បីនាំយក ខ្សែបម្រើអាហ្សង់ទីនវ័យក្មេងរូបនេះ
ចន្លោះមិនឃើញ
ក្លឹប Chelsea កំពុងធ្វើការចរចាផ្ទាល់ជាមួយក្លឹប Benfica ដើម្បីនាំយកខ្សែបម្រើ Enzo Fernandez ក្នុងរដូវកាលទិញដូរកីឡាករខែមករា ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។
នៅខណៈនេះ Enzo មានតម្លៃខ្លួន ៥៥លានអ៊ឺរ៉ូ ដោយនៅមានកុងត្រាជាមួយ Benfica រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ ប្រភពជាច្រើនបញ្ជាក់ថាកីឡាករអាហ្សង់ទីនវ័យ២១ឆ្នាំនេះ ត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់មកកាន់ Chelsea ។
បើតាមប្រភពខាងលើ Benfica ទាមទារពី Chelsea ក្នុងការចង់ទិញយក Enzo ក្នុងតម្លៃ ១២០លានអ៊ឺរ៉ូ។
Enzo មានវ័យ២១ឆ្នាំហើយក្នុងឆ្នាំនេះ ដោយបានឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងឆ្នាំ២០២២៕