• 2022-12-20 09:03:09
  • បាល់ទាត់

FIFA ​ចាត់​ទុក World Cup 2026 ​ជា World Cup ​ពិសេស​បំផុត ព្រោះ​មាន​៤៨​ក្រុម​

  • 2022-12-20 09:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Gianni Infantino ​ប្រធាន FIFA ​បាន​អះអាង​ថា​ការ​ប្រកួត World Cup 2026 ​គឺ​ជា​ការ​ប្រកួត​ដែល​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ ព្រោះ​មាន​ទម្រង់​ថ្មី និង​ក្រុម​ឡើង​ដល់​៤៨​ក្រុម​ឯ​ណោះ។

​ការ​ប្រកួត FIFA World Cup 2026 ​នឹង​ធ្វើ​ឡើង​នៅ​៣​ប្រទេស​ផ្សេង​គ្នា​គឺ​អាមេរិក ​កាដាណា ​និង​មិចសិកូ។ ​វា​នឹង​ក្លាយ​ជា​សហ​ម្ចាស់​ផ្ទះ​រវាង​ប្រទេស​ទាំង​៣ ​ហើយ​ក្រុម​ដែល​នឹង​ត្រូវ​ចូល​រួម​ក៏​មាន​ការ​កើន​ឡើង​ដល់​ទៅ​៤៨​ក្រុម​ផង​ដែរ។ ​នេះ​ជា​ការ​ផ្លាស់​ប្ដូរ​រូបមន្ដ​ប្រកួត​ថ្មី​ទៀត​សម្រាប់ FIFA ​ក្នុង​បាន​រង្វាន់ World Cup ​នេះ​។ ​ដោយ​៤៨​ក្រុម​នេះ ​នឹង​បែងចែក​ជា​១៦​ពូល ​ក្នុង​មួយ​ពូល ​មាន​៣​ក្រុម​។ ​ការ​ប្រកួត​ក្នុង​ពូល​នេះ ​នឹង​ជ្រើសរើស​យក​លេខ​១​និង​លេខ​២ ​តាម​ពូល ដើម្បី​ឡើង​ទៅ​៣២​ក្រុម​ចុង​ក្រោយ។

​យ៉ាងណាមិញ​ការ​តំឡើង​ក្រុម​ដល់​៤៨​ក្រុម ​គឺ​ជា​ការ​ប្រកួត​មួយ​ដែល​នឹង​អូស​បន្លាយ​ពេល​វេលា​កាន់​តែ​វែង​ទៀត​ហើយ។ ព្រោះ​កន្លង​មក​នេះ World Cup ​ដែល​មាន​៣២​ក្រុម គឺ​មាន​៦៤​ប្រកួត​ប៉ុណ្ណោះ តែ​បើ​លេង​ដល់​៤៨​ក្រុម ​នោះ​នឹង​មាន​រហូត​ដល់​១០៤​ប្រកួត ដែល​វា​ជា​ចំនួន​គុណ​នឹង​ពីរ​តែ​ម្ដង។ ​ប្រទេស​ដែល​រៀប​ចំ​តម្រូវ​ឱ្យ​ជា​ប្រទេស​ធំ ​ហើយ​ក៏​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​ផង​ដែរ ទើប​អាច​ធ្វើ​បាន​។ ដូច្នេះ​ហើយ​ទើប FIFA ​សម្រេច​យក ​អាមេរិក កាណដា ​និង​មិចសិកូ​នេះ​ដើម្បី​សាក​រូបមន្ដ​ថ្មី។

​រំលឹក​ថា​ព្រឹត្តិការណ៍ World Cup ​ចាប់​ផ្ដើម​ដំបូង​មាន​ប្រទេស​ត្រឹម​១៣​ប៉ុណ្ណោះ​ចូល​រួម​នៅ​ឆ្នាំ​១៩៣០ ​ហើយ​រហូត​ដល់​ឆ្នាំ​១៩៥៤ ទើប​តំឡើង​ដល់​១៦​ប្រទេស ​និង​បន្ដ​តំឡើង​ដល់​២៤​ប្រទេស​កាល​ពី​ឆ្នាំ​១៩៨២។ ​ការ​លេង​៣២​ប្រទេស ​គឺ​ចាប់​ផ្ដើម​ពី​ឆ្នាំ​១៩៩៨​មក ដែល​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​ហើយ​នៅ​ឆ្នាំ​២០២៦​ខាង​មុខ ​នឹង​មាន​ដល់​៤៨​ក្រុម​ឯ​ណោះ ក្នុង​នោះ​ទ្វីប​ដែល​នឹង​ត្រូវ​តំឡើង​ចំនួន​ក្រុម​មាន អាស៊ី ​១២​ក្រុម ​អាហ្វ្រិក ​១៣​ក្រុម អាមេរិក​ជើង​ត្បូង ​និង​ការ៉ាបីន ​៩​ក្រុម អឺរ៉ុប ​១៩​ក្រុម អាមេរិក​ឡាទីន​៨​ក្រុម​និង​អូសេអានី ​២​ក្រុម៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី