• 2022-12-19 14:08:50
  • បាល់ទាត់

ក្រុម​ជម្រើសជាតិ​ទាំង​១០​ ឡើង​មក​ដល់​វគ្គផ្ដាច់ព្រ័ត្រ​ World Cup ច្រើន​បំផុត​

  • 2022-12-19 14:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​ FIFA World Cup ជា​ការ​ប្រកួត​បាល់​ទាត់​មួយ​ដ៏​ធំ​រយៈ​ពេល​ ៤ឆ្នាំ​ម្ដង​ ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៣០​មក​ម្ល៉េះ​។ បើ​តាម​ស្ថិតិ​របស់​ Transfermarkt ខាង​ក្រោម​នេះ​ជា​ក្រុម​ជម្រើសជាតិ​ទាំង​១០ ដែល​ឡើង​មក​ដល់​វគ្គផ្ដាច់​ព្រ័ត្រ​ World Cup ច្រើន​ដង​បំផុត​៖

១.ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​៖ ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ចំនួន​៨ដង​។

២.ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​​៖ ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ចំនួន​៧ដង​។

៣.ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​​៖ ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ចំនួន​៦ដង​។

៤.ក្រុម​ជម្រើសជាតិ​អ៊ីតាលី​​៖ ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ចំនួន​៦ដង​។

៥.ក្រុម​ជម្រើសជាតិ​បារាំង​​៖ ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ចំនួន​៤ដង​។

៦.ក្រុម​ជម្រើសជាតិ​ហុល្លង់​៖ ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ចំនួន​៣ដង​។

៧.ក្រុម​ជម្រើសជាតិ​អ៊ុយរ៉ាហ្គាយ​​៖ ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ចំនួន​២ដង​។

៨.ក្រុម​ជម្រើសជាតិ​ហុងគ្រី​​៖ ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ចំនួន​២ដង​។

៩.ក្រុម​ជម្រើសជាតិ​ឆេកូស្លូវ៉ាគី​​៖ ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ចំនួន​២ដង​។

១០.ក្រុម​ជម្រើសជាតិ​ក្រូអាត​​៖ ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ចំនួន​១ដង​។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន​មិន​មាន​ក្រុម​ជម្រើសជាតិ​ឆេកូស្លូវ៉ាគី​ទៀត​ទេ ព្រោះ​ប្រទេស​នេះ​បាន​បែក​ជា​ប្រទេស​ឆេក​ និង​ប្រទេស​ស្លូវ៉ាគីក្នុងឆ្នាំ​១៩៩៣ ៕​​

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី