• 2022-12-14 14:43:18
  • បាល់ទាត់

កីឡាករ​ទាំង​១០រូប​ រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើសជាតិ​បាន​ច្រើន​បំផុត​

  • 2022-12-14 14:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​១០រូប​ ដែល​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើសជាតិ​ពួក​គេ​បាន​ច្រើន​ជាង​គេ​ គិត​មក​ត្រឹម​ពេល​នេះ​បើ​តាម​ស្ថិតិ​របស់​ Transfermarkt៖

១. Cristiano Ronaldo៖ ខ្សែប្រយុទ្ធ​​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​ ចូល​លេង​សរុប​ ១៩៦ប្រកួត​ ស៊ុត​ចូល​ ១១៨គ្រាប់​។

២. Ali Daei៖ អតីត​ខ្សែប្រយុទ្ធ​​ក្រុម​ជម្រើសជាតិ​អ៊ីរង់​​ ចូល​លេង​សរុប​ ១៤៨ប្រកួត​ ស៊ុត​ចូល​ ១០៩គ្រាប់​។

៣. Lionel Messi៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ ចូល​លេង​សរុប​ ១៧១ប្រកួត​ ស៊ុត​ចូល​ ៩៦គ្រាប់​។

៤. Mokhtar Dahari៖ អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​ ចូល​លេង​សរុប​ ១៤២ប្រកួត​ ស៊ុត​ចូល​ ៨៩គ្រាប់​។

៥. Ferenc Puskas៖ អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ហុងគ្រី​​ ចូល​លេង​សរុប​ ៨៥ប្រកួត​ ស៊ុត​ចូល​ ៨៤គ្រាប់​។

៦. Sunil Chhetri៖ ខ្សែប្រយុទ្ធ​​ក្រុម​ជម្រើសជាតិ​ឥណ្ឌា​​ ចូល​លេង​សរុប​ ១៣១ប្រកួត​ ស៊ុត​ចូល​ ៨៤គ្រាប់​។

៧. Ali Mabkhout៖ ខ្សែប្រយុទ្ធ​​ក្រុម​ជម្រើសជាតិ​សហព័ន្ធអារ៉ាប់រួម​ ចូល​លេង​សរុប​ ១០៩ប្រកួត​ ស៊ុត​ចូល​ ៨០គ្រាប់​។

៨. Godfrey Chitalu៖ អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​សំប៊ី​​ ចូល​លេង​សរុប​ ១១១ប្រកួត​ ស៊ុត​ចូល​ ៧៩គ្រាប់​។

៩. Hussein Saeed៖ អតីត​ខ្សែប្រយុទ្ធ​​ក្រុម​ជម្រើសជាតិ​អ៊ីរាក់​​ ចូល​លេង​សរុប​ ១៣៧ប្រកួត​ ស៊ុត​ចូល​ ៧៨គ្រាប់​។

១០. Robert Lewandowski៖ ខ្សែប្រយុទ្ធ​​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​ ចូល​លេង​សរុប​ ១៣៨ប្រកួត​ ស៊ុត​ចូល​ ៧៨គ្រាប់​៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់