• 2022-12-08 13:04:30
  • បាល់ទាត់

គ្រូ​អេស្ប៉ាញ Luis Enrique លា​លែង​ពី​តំណែង

  • 2022-12-08 13:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ Luis Enrique បាន​លាលែង​ពី​តំណែង ក្រោយ​ក្រុម​បាន​​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម​ចុង​ក្រោយ World Cup។

អម្បាញ់​មិញ​នេះ សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​ប្រកាស​ថា លោក Luis Enrique បាន​ចុះ​ចែញ​ពី​តំណែង។ សហព័ន្ធ​បាន​ថ្លែងអំណរគុណ​លោក ហើយ​ជូន​ពរ​លោក​ឲ្យ​បាន​សំណាង​ក្នុង​ការងារ​បន្ទាប់​។ គ្រូ​បង្វឹក​ក្រុម​ U21 អេស្ប៉ាញ លោក​ Luis de la Fuente ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​ឈុត​ធំ​អេស្ប៉ាញ​ជំនួស​លោក Enrique។

លោក Enrique បាន​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​អេស្ប៉ាញ​ចំនួន ២ លើក។ លើក​ទី ១ គឺ​ពី​ខែ​កក្កដា ២០១៨ ដល់​ខែ​មីនា ២០១៩។ លោក​បាន​លា​ឈប់ ដោយ​ហេតុ​ផល​ផ្ទាល់​ខ្លួន ក្រោយ​ដឹក​បាន​ ៨ ប្រកួត​ប៉ុណ្ណោះ។ លោក​បាន​មក​កាន់​តំណែង​នេះ​ជា​លើក​ទី ២ ពី​ខែ​វិច្ឆិកា ២០១៩ ដល់​ខែ​ធ្នូ ២០២២។ ក្នុង​អំឡុង​ពេល​កាន់​តំណែង​លើក​ទី ២ លោក​ដឹក​បាន ៣៩ ប្រកួត ដោយ​ឈ្នះ ២០ លើក ស្មើ ១៤ ដង ហើយ​ចាញ់ ៥ ប្រកួត។

អេស្ប៉ាញ​បាន​ចាញ់​ម៉ារុក​ក្នុង​វគ្គ​ទាត់​បាល់​ ១១ ម៉ែត្រ​ក្នុង​លទ្ធផល ៣ ទល់​នឹង​ ០ ក្រោយ​លេង​ ១២០​នាទី បាន​ត្រឹម​​លទ្ធផល ០-០។ កាល​ពី​វគ្គ Group Stage អេស្ប៉ាញ​ឈ្នះ​កូស្ដារីកា ៧ ទល់​នឹង ០ ស្មើ​អាល្លឺម៉ង់ ១ ទល់​នឹង ១ ហើយ​ចាញ់​ជប៉ុន​ក្នុង​លទ្ធផល ១ ទល់​នឹង ២៕

ប្រភព៖ ESPN ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់