/638da54a67cf5_1670227260_medium.jpg)
- 2022-12-05 08:05:43
- បាល់ទាត់
Tomiyasu ៖ ជប៉ុនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្នះក្រូអាត
- 2022-12-05 08:05:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tomiyasu ៖ ជប៉ុនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្នះក្រូអាត
ចន្លោះមិនឃើញ
ខ្សែការពារ Takehiro Tomiyasu បានអះអាងថាក្រូអាតជាក្រុមល្អ ប៉ុន្តែជប៉ុនក៏មានគុណភាព សមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះពួកគេនៅរាត្រីនេះផងដែរ ក្នុងពានរង្វាន់ FIFA World Cup 2022 ។
នៅវគ្គ១៦ក្រុមចុងក្រោយរាត្រីនេះ ជប៉ុននឹងប៉ះជាមួយក្រុមក្រូអាតនៅម៉ោង១០យប់ ដើម្បីស្វែងរកជើងខ្លាំងឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ជប៉ុន ជាក្រុមឈរនៅលេខ១ក្នុងពូល និងបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីយកឈ្នះក្រុមអាល្លឺម៉ង់ និងអេស្ប៉ាញបាន។ ងាកទៅមើលក្រុមគូប្រកួតក្រូអាតវិញក៏មិនធម្មតាដែរ។ ជើងឯករង World Cup 2018 នេះ លេងមិនទាន់ចាញ់នោះទេ ដោយ៣ប្រកួតស្មើ២និងឈ្នះមួយ។ ពួកគេរបូតតែ១គ្រាប់ប៉ុណ្ណោះក្នុងចំណោម៣ប្រកួតមកនេះ។
យ៉ាងណាមិញ មុនការប្រកួតចាប់ផ្ដើម ខ្សែការពារ Takehiro Tomiyasu ដែលលេងនៅក្លឹបអាជីព Arsenal បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ក្រូអាតមានកីឡាករល្អៗច្រើន នៅតំបន់កណ្ដាល ជាពិសេសខ្សែបម្រើទាំងបី (Luka Modric, Mateo Kovacic and Marcelo Brozovic)។ ជារឿងពិត វាមិនមែនជាការប្រកួតងាយស្រួលនោះទេ ប៉ុន្តែយើងក៏មានកីឡាករគុណភាពគ្រប់គ្រាន់ដើម្បីយកឈ្នះពួកគេដែរ ហើយរឿងសំខាន់បំផុតនោះគឺយើងត្រូវតែជាខ្លួនយើង ជឿជាក់លើខ្លួនឯង”៕