• 2022-12-05 07:25:53
  • បាល់ទាត់

ជម្រើស​ជាតិ​ប្រេស៊ីល​បញ្ជាក់​ថា Neymar យប់​នេះ​អាច​លេង​ជាមួយ​កូរ៉េខាងត្បូង​បាន

  • 2022-12-05 07:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​​នឹង​ត្រូវ​ប្រកួត​តទល់​​ជាមួយ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​នៅ​រាត្រី​នេះ​​វេលា​ម៉ោង​២:០០​នាទី​រំលង​​អាធ្រាត្រ​​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ពាន​រង្វាន់ World Cup។

ខ្សែ​ប្រយុទ្ធ Neymar បាន​ខកខាន​២​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​របស់​ប្រេស៊ីល ក្រោយ​មាន​របួស​កជើង​ខាង​ស្ដាំ។ ប៉ុន្តែ​តាម​រយៈ​សម្ដី​លោក Tite ឲ្យ​ដឹង​ថា យប់​នេះ​​កីឡាករ​របស់​ក្លឹប PSG បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម និង​អាច​ចូល​លេង​បាន​នៅ​យប់​នេះ។

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

ប្រវត្តិ​ជួប​គ្នា

ជម្រើស​ជាតិ​ប្រេស៊ីល​និង​​កូរ៉េខាងត្បូង​មាន​ប្រវត្តិ​ធ្លាប់​ប៉ះ​គ្នា​ចំនួន​៧ ក្នុង​នោះ​​ប្រេស៊ីល​ឈ្នះ​៦​ដង និង​ចាញ់​តែ​ម្ដង​គត់​កាល​ពី​ឆ្នាំ​១៩៩៩​ដែល​ជា​ការ​ប្រកួត​មិត្តភាព។ ខាង​ក្រោម​ជា​៥​ប្រកួត​ចុងក្រោយ​រវាង​ប្រទេស​ទាំង​ពីរ៖

  • កូរ៉េខាងត្បូង ១-៥ ប្រេស៊ីល
  • ប្រេស៊ីល ៣-០ កូរ៉េខាងត្បូង
  • កូរ៉េខាងត្បូង ០-២ ប្រេស៊ីល
  • កូរ៉េខាងត្បូង ២-៣ ប្រេស៊ីល
  • កូរ៉េខាងត្បូង ១-០ ប្រេស៊ីល

ប្រវត្តិ​​ក្នុង World Cup

ប្រេស៊ីល​បាន​ឡើង​មក​កាន់​វគ្គ​​១៦​ក្រុម​ចុងក្រោយ បន្ទាប់​ពី​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ពូល G ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ​២ និង​ចាញ់​១​ប្រកួត។ ប្រកួត​ដំបូង​ពួក​គេ​ឈ្នះ​ស៊ែប៊ី ២-០ បន្ទាប់​មក​ឈ្នះ​ស្វីស ១-០ និង​ទៅ​ចាញ់​កាមេរ៉ូន ១-០ នៅ​ប្រកួត​ចុងក្រោយ។

ចំពោះ​កូរ៉េខាងត្បូង​ជា​​ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល H ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ​១ ស្មើ​១​និង​ចាញ់​១។ ប្រកួត​ទី​មួយ​ពួក​គេ​បាន​លេង​ស្មើ​គ្នា​ជាមួយ​អ៊ុយរុយហ្គាយ ០-០ ហើយ​ប្រកួត​ទី​ពីរ​ចាញ់​ហ្គាណា ៣-២ ប៉ុន្តែ​ប្រកួត​ចុងក្រោយ​បាន​​វាយ​បក​យក​ឈ្នះ​ព័រទុយហ្គាល់ ២-១។

ជម្រើស​១១​នាក់​របស់​ក្រុម​ទាំង​ពីរ

  • ប្រេស៊ីល៖ Alisson; Militao, Silva, Marquinhos, Danilo; Fred, Casemiro; Raphinha, Rodrygo, Vinicius; Richarlison.
  • កូរ៉េខាងត្បូង៖ Kim Seung-gyu; Kim Moon-hwan, Kwon Kyung-wan, Kim Min-jae, Kim Jin-su; Hwang In-beom, Jung Woo-young, Lee Kang-in; Lee Jae-sung, Cho Gue-sung, Son Heung-min។

មតិ​របស់​អេដមីន ប្រេស៊ីល ២-០ កូរ៉េខាងត្បួង

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់