• 2022-12-05 03:34:33
  • បាល់ទាត់

CPL​ នឹងរៀប​ចំពិធី​ប្រគល់​ពានរង្វាន់​ខេមបូឌាន​ព្រីមៀរលីគ​ឆ្នាំ​២០២២​ឆាប់ៗ​ខាង​មុខ​នេះ

  • 2022-12-05 03:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ខេមបូឌានព្រីមៀរលីគ ​ហៅកាត់ថា CPL​ បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដី​ពី​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ខេមបូឌានព្រីមៀរលីគ (CPL Football Award) ឆ្នាំ២០២២ ​ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃពុធ​ ទី០៧ ​ខែធ្នូ នៅផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ ​ចាប់ពីម៉ោង​ ១៦:០០នាទីល្ងាចតទៅ។

គោល​បំណង​សំខាន់​នៃ​ការ​បង្កើត​កម្មវិធីប្រគល់​ ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២​ នេះ​ធ្វើ​ឡើង​ដើម្បី ​ផ្តល់គុណ​តម្លៃ ប្រជាប្រិយភាព​ និងការគោរពស្រឡាញ់​ ចំពោះកីឡាករ គ្រូបង្វឹក​ ក្លិប​បាល់ទាត់ ​មន្ត្រីដឹកនាំការប្រកួត ​និង ម្ចាស់ឧបត្ថម្ភ ​ក៏ដូចជាការបំពាក់មេដាយ​ និង​ប្រគល់​ជូន​នូវ​ពាន​រង្វាន់​ដល់​មន្ត្រី និង​កីឡាករ​ដែល​ទទួល​បាន​ពាន​រង្វាន់​ឯកត្តជន​ផង​ដែរ។

តម្លៃនិងចំនួនសំបុត្រ ​យើង​បាន​កំណត់​ជាក់លាក់ ​និង​ដាក់​លក់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ហើយ​តម្លៃ​ក្នុង​០១សំបុត្រ ​១០ដុល្លារ​ ស្មើនឹង​ ៤០.០០០រៀល ​ដោយទទួលបានអាហារសម្រន់​ និង​ការ​ទស្សនា​នូវ​ផ្ទាំង​ទស្សនីយភាព​ដ៏អស្ចារ្យ។

ចំពោះតម្លៃសំបុត្រ​ អាចនិយាយថាមិនមែនសម្រាប់ការរៀបចំកម្មវិធីទាំងមូលទេ​ គឺ​ជា​ការ​អោយតម្លៃ​កម្មវិធីនេះ​

  • ដើម្បីញ៉ាំងអោយកម្មវិធីកាន់តែមានភាពទាក់ទាញ
  • ដើម្បីបង្កើននូវចំនួនពានរង្វាន់សម្រាប់កីឡាករ
  • ដើម្បីបង្កើនប្រាក់រង្វាន់សម្រាប់កីឡាករដែលត្រូវទទួលបានពានរង្វាន់ជ័យលាភី
  • មានឱកាសជួបជាមួយនឹងកីឡាករដែលខ្លួនគាំទ្រ ស្រឡាញ់ពេញចិត្ត
  • អាចចូលរួមលេងហ្គេម និងមានឱកាសឈ្នះរង្វាន់

​គួរដឹងដែរថា​ នេះ​ជា​លើកទី​១ហើយដែលក្រុមហ៊ុន​ខេមបូឌានព្រីមៀរលីគ ​ហៅកាត់ថា ​CPL រៀបចំ​ឲ្យ​មាន​កម្មវិធី​ CPL Football Award 2022 នេះឡើង។ ​ដោយលែកនៅព្រឹកថ្ងៃកម្មវិធី CPL ក៏មាន​រៀបចំការ​ប្រកួតហ្គេម (eFootball) ជាប្រភេទ Mobile Game ដែល​រៀបចំនៅពេល​ព្រឹកចាប់​ពីចាប់ពី​ម៉ោង​ ១០:០០នាទីព្រឹក ដល់ម៉ោង​ ១៣:០០នាទីថ្ងៃរសៀល​។ ​ជ័យលាភី​ជើង​ឯក​នឹង​ទទួល​បាន រង្វាន់​នៅក្នុងពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២។

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី