- 2022-12-04 02:00:00
- បាល់ទាត់
យប់នេះគឺជាលើកដំបូងបំផុតដែលអង់គ្លេសលេងប៉ះជាមួយសេណេហ្គាល់
- 2022-12-04 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យប់នេះគឺជាលើកដំបូងបំផុតដែលអង់គ្លេសលេងប៉ះជាមួយសេណេហ្គាល់
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិសេណេហ្គាល់នៅយប់នេះម៉ោង២:០០ នាទីរំលងអាធ្រាត្រក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup។
ប្រវត្តិជួបគ្នា
ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២
រាត្រីនេះវានឹងក្លាយជាលើកដំបូងបំផុតដែលតោកំណាចអង់គ្លេសលេងជាមួយក្រុមមកពីទ្វីបអាហ្រ្វិកសេណេហ្គាល់។ ពួកគេមិនដែលលេងប៉ះគ្នាឡើងចាប់តាំងពីបង្កើតក្រុមជម្រើសជាតិរៀងខ្លួន ដូច្នេះយប់ទោះលទ្ធផលបែបណាក្ដី វានឹងក្លាយជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្រថ្មីរបស់ក្រុមទាំងពីរ។
ប្រវត្តិក្នុង World Cup
អង់គ្លេសបានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខមួយក្នុងពូល B។ ប្រកួតដំបូងក្នុងវគ្គសន្សំពិន្ទុ ពួកគេបានលត់អ៊ីរ៉ង់ ៦-២ រួចទៅស្មើជាមួយអាមេរិក ០-០ ក្នុងប្រកួតទីពីរ និងប្រកួតចុងក្រោយយកឈ្នះវែល ៣-០។
ចំណែកឯសេណេហ្គាល់ដណ្ដើមបានចំណាត់ថ្នាក់លេខ២ក្នុងពូល A។ ប្រកួតទីមួយពួកគេធ្វើបានល្អទេ ដោយចាញ់ហុល្លង់ ២-០ ប៉ុន្តែរកបានជ័យជម្នះវិញនៅប្រកួតទី២ដោយយកឈ្នះម្ចាស់ផ្ទះកាតា ៣-១ ហើយបន្តឈ្នះអេក្វាឌ័រ ២-១ក្នុងប្រកួតទីបី។
ជម្រើស១១នាក់របស់ក្រុមទាំងពីរ
អង់គ្លេស៖ Pickford; Trippier, Stones, Maguire, Shaw; Rice, Bellingham; Rashford, Mount, Sterling; Kane.
សេណេហ្គាល់៖ Mendy; Sabaly, Koulibaly, Diallo, Jakobs; N Mendy, Ciss, P Gueye; Ndiaye, Dia, I Sarr.
មតិរបស់អេដមីន អង់គ្លេស ២-១ សេណេហ្គាល់