- 2022-12-02 02:14:10
- បាល់ទាត់
ក្រុមយក្ស២នៅអឺរ៉ុប បានធ្លាក់ចេញពី World Cup ត្រឹមវគ្គចែកពូល
- 2022-12-02 02:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមយក្ស២នៅអឺរ៉ុប បានធ្លាក់ចេញពី World Cup ត្រឹមវគ្គចែកពូល
ចន្លោះមិនឃើញ
ក្លឹបយក្ស២នៅអឺរ៉ុបគឺបែលហ្សិក និងអាល្លឺម៉ង់បានធ្លាក់ចេញពីពានរង្វាន់ FIFA World Cup 2022 ទៅហើយកាលពីយប់មិញនេះ ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។
អាល្លឺម៉ង់ដែលស្ថិតនៅពូលជាមួយ ជប៉ុន អេស្ប៉ាញ និងកូស្ដារីកានោះ បានត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងពូលប៉ុណ្ណោះ ព្រោះពួកគេចាញ់ក្រុមជប៉ុន នៅវគ្គបើកឆាក បន្ដស្មើអេស្ប៉ាញ និងចុងក្រោយឈ្នះកូស្ដារីកា។ ក្នុងពូលនេះ ជប៉ុន បានបង្កភាពភ្ញាក់ផ្អើលជាគេដោយអាចឈរនៅលេខ១បានក្រោយឈ្នះអេស្ប៉ាញនៅយប់មិញ ស្របពេលអេស្ប៉ាញនេះវិញនៅលេខ២ អាល្លឺម៉ង់នៅលេខ៣ និងកូស្ដារីកានៅលេខ៤។
ស្របពេលបែលហ្សិកវិញ ស្ថិតនៅពូលជាមួយក្រុមក្រូអាត ម៉ារុក និងកាដាណា។ បែលហ្សិកមកលេង World Cup នៅឆ្នាំ២០២២នេះ មិនបានពេញជើងល្អដូចកាលឆ្នាំ២០១៨នោះទេ។ ជាក់ស្ដែងបាននៅពូលស្រួលនេះហើយ តែពួកគេនៅតែមិនអាចបានឱកាសឡើងវគ្គ១៦ក្រុមបានទៀត។ ដោយប្រកួតបើកឆាកឈ្នះកាដាណា បន្ដចាញ់ម៉ារុក និងចុងក្រោយយប់មិញស្មើក្រូអាត។ តាមលទ្ធផលនេះ បែលហ្សិកបានត្រឹមលេខ៣ក្នុងពូល ខណៈដែលលេខ១នោះគឺម៉ារុក និងលេខ២ ក្រូអាត៕