• 2022-11-14 10:31:21
  • បាល់ទាត់

មក​ស្គាល់​ កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ World Cup

  • 2022-11-14 10:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​១០​រូប​ ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​កំពូល​ព្រឹត្តិការណ៍​បាល់ទាត់​ World Cup បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt៖

១. Miroslav Klose៖ ធ្លាប់​ជា​ខ្សែប្រយុទ្ធ​របស់​អាល្លឺម៉ង់​ ចូល​រួម​ World Cup ៤ដង​ ចូល​លេង​ ២៤ប្រកួត​ និង​ស៊ុត​ចូល​១៦គ្រាប់​។

២. Ronaldo៖ ធ្លាប់​ជា​ខ្សែប្រយុទ្ធ​របស់​ប្រេស៊ីល​ ចូល​រួម​ World Cup ៤ដង​ ចូល​លេង​ ១៩ប្រកួត​ និង​ស៊ុត​ចូល​១៥គ្រាប់​។

៣. Gerd Muller៖ ធ្លាប់​ជា​ខ្សែប្រយុទ្ធ​របស់​អាល្លឺម៉ង់​ ចូល​រួម​ World Cup ២ដង​ ចូល​លេង​ ១៣ប្រកួត​ និង​ស៊ុត​ចូល​១៤គ្រាប់​។

៤. Just Fontaine៖ ធ្លាប់​ជា​ខ្សែប្រយុទ្ធ​របស់​បារាំង​ ចូល​រួម​ World Cup ១ដង​ ចូល​លេង​ ៦ប្រកួត​ និង​ស៊ុត​ចូល​១៣គ្រាប់​។

៥. Pele៖ ធ្លាប់​ជា​ខ្សែប្រយុទ្ធ​របស់​ប្រេស៊ីល​ ចូល​រួម​ World Cup ៤ដង​ ចូល​លេង​ ១៤ប្រកួត​ និង​ស៊ុត​ចូល​១២គ្រាប់​។

៦. Sandor Kocsis៖ ធ្លាប់​ជា​ខ្សែប្រយុទ្ធ​របស់​ហុងគ្រី​​ ចូល​រួម​ World Cup ១ដង​ ចូល​លេង​ ៥ប្រកួត​ និង​ស៊ុត​ចូល​១១គ្រាប់​។

៧. Jurgen Klinsmann៖ ធ្លាប់​ជា​ខ្សែប្រយុទ្ធ​របស់​អាល្លឺម៉ង់​ ចូល​រួម​ World Cup ៣ដង​ ចូល​លេង​ ១៧ប្រកួត​ និង​ស៊ុត​ចូល​១១គ្រាប់​។

៨. Helmut Rahn៖ ធ្លាប់​ជា​ខ្សែប្រយុទ្ធ​របស់​អាល្លឺម៉ង់​ ចូល​រួម​ World Cup ២ដង​ ចូល​លេង​ ១០ប្រកួត​ និង​ស៊ុត​ចូល​១០គ្រាប់​។

៩. Gary Lineke៖ ធ្លាប់​ជា​ខ្សែប្រយុទ្ធ​របស់​អង់គ្លេស​ ចូល​រួម​ World Cup ២ដង​ ចូល​លេង​ ១២ប្រកួត​ និង​ស៊ុត​ចូល​១០គ្រាប់​។

១០. Thomas Muller៖ ​ខ្សែប្រយុទ្ធ​របស់​អាល្លឺម៉ង់​ ធ្លាប់​ចូល​រួម​ World Cup ៣ដង​ ចូល​លេង​ ១៦ប្រកួត​ និង​ស៊ុត​ចូល​១០គ្រាប់​។

ចំពោះ​ការ​ប្រកួត​ World Cup 2022 នៅ​ប្រទេសកាតា នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ដល់​ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ​២០២២៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី