• 2022-11-07 04:19:44
  • ប្រដាល់

លោក​ នាង​ ស៊ីវុត្ថា៖​ សន្យា​នឹង​ធ្វើ​ឲ្យ​សង្វៀន​ទី៧ ​មាន​អ្នក​គាំទ្រ​ និង​ចូល​ទស្សនា​ពេញ​ៗ

  • 2022-11-07 04:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ នាង​ ស៊ីវុត្ថា​ អ្នក​គ្រប់គ្រង​ប្រដាល់​នៅ​ទូរទស្សន៍​បាយ័ន​ ថា​នឹង​ខំ​ប្រឹងប្រែង​រៀបចំ​ និង​ចាប់​គូ​ឲ្យ​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​ទី៧​ «អ្នក​ប្រយុទ្ធ​សង្វៀន​គុន​ខ្មែរ​ស្រាបៀរម៉ាទ្រីដ»​ មាន​សន្ទុះ​គាំទ្រ​អ្នក​ចូល​ទស្សនា​ពេញៗ។​

ទិដ្ឋភាពប្រកួតម្សិលមិញ

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សង្វៀន​ថ្មី​ «អ្នក​ប្រយុទ្ធ​សង្វៀន​គុន​ខ្មែរ​ស្រាបៀរម៉ាទ្រីដ»​ លោក​ នាង​ ស៊ីវុត្ថា​ បាន​ឲ្យ​ដឹង​ថា​ខាង​ស្ថានីយ​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​សហការ​ជា​មួយ​ម្ចាស់​ឧបត្ថម្ភ​ដើម្បី​បង្កើត​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​សំខាន់​ដូច​ជា​ខ្សែក្រវាត់​ ដណ្ដើម​ពាន​ ឬ​ដណ្ដើម​ប្រាក់​លាន​ជា​ដើម។​

សន្និសីទម្សិលមិញ

អ្នក​គ្រប់គ្រង​ផ្នែក​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ជឿជាក់​ថា​នៅ​ប្រកួត​បន្តបន្ទាប់​ខាង​មុខ​នឹង​មាន​អ្នក​ចូល​មក​ទស្សនា​ពេញ​ៗ​ និង​មាន​សន្ទុះ​គាំទ្រ​ពី​មហាជន​ជាក់ជា​មិន​ខាន។​ ជា​មួយ​គ្នា​នេះ​លោក​ក៏​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​ និង​បណ្ដា​ក្លឹប​ កីឡាករ​ដែល​បាន​សហការ​ ខំប្រឹង​ប្រែង​ចាប់​គូ​ក៏​ដូច​ជា​ប្រកួត​អស់​ពី​សមត្ថភាព​នា​ពេល​កន្លង​ទៅ។​

សង្វៀនថ្មីរបស់បាយ័ន

កម្មវិធី​ថ្មី​ «អ្នក​ប្រយុទ្ធ​សង្វៀន​គុន​ខ្មែរ​ស្រាបៀរម៉ាទ្រីដ»​ នេះ​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​អាទិត្យ​ ចាប់​ពី​ម៉ោង​១២​តទៅ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​ ម្សិលមិញ​នេះ​ដែរ​ប្រកួត​សប្ដាហ៍​នេះ​ទី១​របស់​ខ្លួន​គឺ​ ពេជ្រ ​ប៊ុនសិទ្ធ​ ចាញ់​សន្លប់​ ខណៈ​ ពេជ្រ សម្បត្តិ​ ផ្ដួល​ថៃ​ឲ្យ​សន្លប់​ទឹក២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់