• 2022-10-18 11:50:09
  • បាល់ទាត់

នៅ​សល់​តែ​ពីរ​ទ្វីប​ទេ ដែល​មិន​ធ្លាប់​ធ្វើ​ម្ចាស់ផ្ទះ World Cup

  • 2022-10-18 11:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភពលោក​យើង​មាន​ទ្វីប​សរុប​ទាំង​អស់ ៧ទ្វីប ប៉ុន្តែ​មាន​តែ​ទ្វីប​ចំនួន ២ទេ ដែល​មិន​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup។ ទ្វីប​ទាំង​ពីរ​នោះ​គឺ ទ្វីប​អូសេអានី និង​ទ្វីប​អង់តាកទិច។

គ្រប់គ្នា​ដឹង​ច្បាស់​ហើយ​ថា ទ្វីប​អង់តាកទិច ជា​ទ្វីប​ទឹកកក មិន​អាច​មាន​មនុស្ស​រស់​នៅ​បាន។ ប៉ុន្តែ​សម្រាប់​ទ្វីប​អូសេអានី​វិញ ធ្លាប់​មាន​ប្រទេស​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup។

ទ្វីប​នេះ​មាន​ប្រទេស​មួយ​ចំនួន ដោយ​ក្នុង​នោះ​ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​ដែល​ល្បី​ឈ្មោះ និង​ជា​ប្រទេស​ដែល​ធំ​ជាង​គេ។ តាម​ពិត​ទៅ​អូស្ត្រាលី​ធ្លាប់​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់ World Cup ឆ្នាំ២០២២នេះ កាល​ពី​ឆ្នាំ២០១០។

យ៉ាងណាមិញ​ការ​ដេញ​ថ្លៃ​នេះ​មិន​ជោគជ័យ​ទេ ដោយ​ប្រទេស​នេះ​ធ្លាក់​តាំង​ពី​បោះឆ្នោត​ជុំ​ទី១ (ក្នុង​ចំណោម​ការ​បោះឆ្នោត​ ៤ជុំ)។ ជា​លទ្ធផល កាតារ​ដែល​ជា​ប្រទេស​អាស៊ី ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២២។

កន្លង​មក​ទ្វីប​ចំនួន ៥ ដោយ​ក្នុង​នោះ​មាន​ទ្វីប​អាហ្រ្វិក​ (ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ឆ្នាំ២០១០) ធ្លាប់​ធ្វើ​ជា​ម្ចាស់​ព្រឹត្តិការណ៍​កំពូល​ពិភពលោក​មួយ​នេះ៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី