• 2022-10-18 10:32:32
  • បាល់ទាត់

Benzema ជា​កីឡាករ​បារាំង​ ឈ្នះ​ពាន​ Ballon d'or ជា​លើក​ដំបូង​ក្នុង​រយៈពេល​២៤ឆ្នាំ​ចុង​ក្រោយ​

  • 2022-10-18 10:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Karim Benzema ត្រូវ​បាន​ប្រកាស​គ្រង​តំណែង​ជា​ម្ចាស់​ពាន​ Ballon d'or នៅ​ក្នុង​ឆ្នាំ​២០២២​ នៅ​ក្នុង​ថ្ងៃ​នេះ​។

ការ​ឈ្នះ​ពាន​ដ៏​ធំ​បំផុត​ក្នុង​ពិភព​បាល់ទាត់​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ កីឡាករ​ Real Madrid រូប​នេះ​ ហើយ​នេះ​ក៏​ជា​លើក​ទី​១ផង​ដែរ​ ដែល​មាន​កីឡាករ​បារាំង​ឈ្នះ​ពាន​មួយ​​នេះ​ក្នុង​រយៈពេល​២៤ឆ្នាំ​ក្រោយ​។

កាល​ពី​២៤ឆ្នាំ​មុន​ គឺ​នៅ​ឆ្នាំ​១៩៩៨ លោក​ Zinedine Zidane ដែល​កាល​នោះ​លោក​ជា​កីឡាករ​សញ្ជាតិ​បារាំង​ លេង​ឲ្យ​ក្លឹប​ Juventus បាន​ឈ្នះ​ពាន​ Ballon d'or ក្នុង​ឆ្នាំ​នោះ​។

ចាប់​តាំង​ពី​ពាន​ Ballon d'or បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥៦ Benzema ជា​កីឡាករ​បារាំង​ទី​៥ ហើយ​ដែល​ឈ្នះ​ពាន​មួយ​រូប​នេះ​ ដោយ​កីឡាករ​បារាំង​ដំបូង​ដែល​ឈ្នះ​ពាន​នេះ​គឺ​ លោក​ Raymond Kopa (ឈ្នះ​នៅ​ ១៩៥៨) បន្ទាប់​មក​គឺ​ លោក​ Michel Platini (ឈ្នះ​នៅ​ឆ្នាំ​ ១៩៨៣-១៩៨៦) ក្រោយ​មក​គឺ​លោក​ Jean-Pierre Papin (ឈ្នះ​នៅ​ឆ្នាំ​១៩៩១) និង​លោក​ Zidane នៅ​ឆ្នាំ​១៩៩៨។

ចំពោះ​ជ័យ​ជំនះ​ក្នុង​ការ​ឈ្នះ​ពាន​ Ballon d'or ឆ្នាំ​២០២២ នេះ​ត្រូវ​បាន​សាទរ​ពី​គ្រប់​មជ្ឍដ្ឋាន​បាល់ទាត់​ព្រោះ​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ កន្លង​ទៅ​នេះ​ Benzema បានបង្ហាញ​សមត្ថភាព​ល្អ​ខ្លាំង​ និង​សម​បំផុត​ដោយ​ជួយ​ឲ្យ​ Real Madrid ឈ្នះ​ពាន​ធំៗ​ដូច​ជា​ UEFA Champions League និង​ La Liga ជា​ដើម​៕

ប្រភព៖ Aljazeera | AS English អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី