/63359c7749713_1664457840_medium.jpg)
- 2022-09-29 13:25:17
- បាល់ទាត់
អតីតអ្នកចាំទី Man Utd រូបនេះថា Ronaldo កំពុងដើរយឺតជាងមិត្តរួមក្រុម ដោយត្រូវសម្របខ្លួនឲ្យឆាប់ៗ
- 2022-09-29 13:25:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអ្នកចាំទី Man Utd រូបនេះថា Ronaldo កំពុងដើរយឺតជាងមិត្តរួមក្រុម ដោយត្រូវសម្របខ្លួនឲ្យឆាប់ៗ
ចន្លោះមិនឃើញ
លោក Van der Gouw អ្នកចាំទីចូលនិវត្តន៍ដែលជាអតីតអ្នកចាំទីរបស់ Manchester United បាននិយាយទៅកាន់ សារព័ត៌មាន Stats Perform នៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែល្អអញ្ចឹង គ្រាន់តែគេកំពុងដើរយឺតជាងមិត្តរួមក្រុម ដោយតម្រូវឲ្យសម្របខ្លួនឲ្យបានឆាប់ៗ។
Van der Gouw បាននិយាយថា៖" គេនៅតែល្អអញ្ចឹង ទោះជាគេមានវ័យលើស ៣០ឆ្នាំហើយក៏ដោយ ប៉ុន្តែគេនៅតែមានកាយសម្បទារឹងមាំ គ្រាន់តែគេមិនបានចូលរួម Pre-Season ពេញលេញ អញ្ចឹងបានជាលំបាក "។
អតីតអ្នកចាំទីរូបនេះបន្តថា៖" មើលទៅទម្រង់លេងគេឥឡូវនេះទៅគឺរាងដើរយឺតជាងមិត្តរួមក្រុមបន្តិចហើយ ដែលទាមទារពេលត្រូវការសម្របខ្លួន។ ទម្រង់លេងក្រុមនេះមានប្រែប្រួលលឿន តែគេអត់អញ្ចឹងទេ អញ្ចឹងហើយត្រូវការពេល។ ពិតណាស់យើងអាចមានកាយសម្បទារឹងមាំដោយហ្វឹកហាត់ខ្លួនឯង តែយើងក៏ត្រូវស៊ាំនឹងពេលប្រកួតផងដែរ ដែលទាមទារឲ្យចូលរួមប្រកួត។ បញ្ហាហ្នឹងហើយគេមិនធ្វើវាតាំងពីដើមរដូវកកាល ដល់ពេលអញ្ចឹងគេរាងយឺតជាងគេហើយ "។
Ronaldo នៅពេលនេះត្រូវបានកីឡាករ ក៏ដូចជាអ្នកវិភាគមួយចំនួនធ្វើការចម្អក និងរិះគន់នឹងសមត្ថភាពគេដោយធ្លាក់ទម្រង់លេងទាំងឲ្យ Man Utd ក៏ដូចជាក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីពេលថ្មីៗនេះ៕
ប្រភព៖ Fotmob