• 2022-09-29 12:39:17
  • បាល់ទាត់

ខ្សែបម្រើ​ Arsenal រូប​នេះ​ ត្រូវ​អវត្តមាន​ពី​ប្រកួត​រហូត​ដល់​ខែ​ធ្នូ​ ព្រោះ​តែ​របួស​

  • 2022-09-29 12:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Arsenal បាន​ធ្វើ​ការ​ប្រកាស​នៅ​ក្នុង​ថ្ងៃ​នេះ​ពី​ស្ថានភាព​ ខ្សែបម្រើ​ Emile Smith Rowe ដែល​មាន​របួស​សរសៃ​ពួរ​ជើង​ ដោយ​ត្រឹម​សង្ឃឹម​ថា​នឹង​ត្រលប់​មក​ចូល​រួម​ហ្វឹកហាត់​វិញ​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០២២​ខាង​មុខ​។

កីឡាករ​វ័យ​២២ឆ្នាំ​រូប​នេះ​ មាន​បញ្ហា​មិន​ស្រួល​ត្រង់​របួស​ខាង​លើ​ប៉ុន្មាន​ខែ​មក​ហើយ​ដោយ​ធ្វើ​ឲ្យ​គេ​មាន​ការ​លំបាក​ចូល​រួម​ហ្វឹកហាត់​ និង​ចូល​រួម​ប្រកួត​។

របួស​របស់​កីឡាករ​វ័យ​ក្មេង​ Smith Rowe មាន​អាការៈ​កាន់​ខ្លាំង​ ដោយ​តម្រូវ​ឲ្យ​ពិនិត្យ​ល្អិត​ល្អន់​ចាប់​តាំង​ពី​ប្រកួត​នឹង​ទល់នឹង​ Manchester United កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០២២​នេះ​រហូត​មក​។

ជា​លទ្ធផល​គេ​បាន​សម្រេច​ធ្វើ​ការ​វះកាត់​លើ​បញ្ហា​នេះ​កាល​ពី​ពេល​ថ្មីៗ​ ដោយ​នៅ​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​របួស​ ដោយ​ត្រឹម​សង្ឃឹម​ថា​នឹង​ត្រលប់​មក​ហ្វឹកហាត់​វិញ​នៅ​ខែ​ធ្នូ​ខាង​មុខ​៕

ប្រភព៖ arsenal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់