
- 2022-09-29 03:05:14
- បាល់ទាត់
Cassano ណែនាំឲ្យ Ronaldo ចូលនិវត្តន៍ឬក៏អង្គុយបម្រុងទៅ
- 2022-09-29 03:05:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cassano ណែនាំឲ្យ Ronaldo ចូលនិវត្តន៍ឬក៏អង្គុយបម្រុងទៅ
ចន្លោះមិនឃើញ
អតីតខ្សែប្រយុទ្ធអ៊ីតាលី Antonio Cassano បានណែនាំឲ្យ Cristiano Ronaldo ចូលនិវត្តន៍ពីបាល់ទាត់ ឬសុខចិត្តអង្គុយជាកីឡាករបម្រុងវិញ បន្ទាប់ពីមួយរយៈចុងក្រោយបង្ហាញទម្រង់លេងមិនសូវល្អ។
Ronaldo ចាប់ផ្ដើមជាជម្រើសដំបូងម្ដងគត់ក្នុងការប្រកួតលីគក្រោមការដឹកនាំរបស់លោក Erik ten Hag នៅ Manchester United។ ប៉ុន្តែគេបានបង្ហាញខ្លួនជាជម្រើសទីមួយទាំងពីរប្រកួតរបស់ព័រទុយហ្គាល់ក្នុងពានរង្វាន់ Nations Leagueកាលពីពេលថ្មីៗ។
តំណែងរបស់ Ronaldo នៅជម្រើសជាតិពេលនេះកំពុងស្ថិតក្នុងសំនួរ បន្ទាប់ពីគេរកមិនបានមួយគ្រាប់សោះនៅ៨ប្រកួតចុងក្រោយ និងខកឱកាសជាច្រើនដងកាលលេងទល់នឹងអេស្ប៉ាញ។ មើលឃើញពីទម្រង់លេងធ្លាក់ចុះបែបនេះ Cassano យល់ឃើញថា Ronaldo លែងមានកម្រិតលេងខ្ពស់ដូចពីមុន ហើយគួរតែបញ្ចប់អាជីព។
“ដល់ចំណុចនេះ Cristiano គួរឲ្យធ្វើឲ្យខ្លួនឯងពេញចិត្ត ហើយត្រូវយល់ថា ប្រសិនបើមិនអាចឈានកម្រិតជាក់លាក់មួយ គឺគួរតែចូលនិវត្តន៍។ គេមានឈ្នះគ្រាប់យ៉ាង។ គេជាកីឡាករអស្ចារ្យ។ គេគួរតែឈប់ ឬត្រឹមអង្គុយនៅកៅអីបម្រុង"។ សម្ដី Cassano៕