• 2022-09-29 02:13:58
  • បាល់ទាត់

John Mikel Obi អតីត​កីឡាករ​ Chelsea ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ

  • 2022-09-29 02:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​របស់ Chelsea ​និង​​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ខ្សែ​បម្រើ John Mikel Obi បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ​ក្នុង​វ័យ​៣៥​ឆ្នាំ។

ខ្សែ​បម្រើ​ដែល​ធ្លាប់​លើក​ពាន Champions League ជាមួយ​ Chelsea កាល​ពី​ឆ្នាំ​២០១២ បង្ហាញ​ខ្លួន​បាន​៨៩​ប្រកួត​ឲ្យ​ជម្រើសជាតិ​នីហ្សេរីយ៉ា និង​ជួយ​ក្រុម​លើក​ពាន Africa Cup of Nations កាល​ពី​ឆ្នាំ​២០១៣។ គេ​បាន​ចូល​និវត្តន៍​​ពី​ជម្រើសជាតិ​កាល​ពី​ឆ្នាំ​២០១៩។

គេ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​១៤៩​ប្រកួត​នៅ Premier League ជាមួយ​ Chelsea និង​​ជួយ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន​ដូច​ជា Europa League, Premier League ២​ដង, FA Cup ៤​ដង និង League Cup ២​ដង។ ក្រោយ​ចាកចេញ​ពី​តោខៀវ John Mikel Obi បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ចិន Tianjin TEDA, Middlesbrough, Trabzonspor, Stoke City និង​ចុងក្រោយ Kuwait SC៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់