• 2022-09-27 13:40:49
  • បាល់ទាត់

De Jong និង​ Depay សុទ្ធ​តែ​មាន​របួស​ ក្រោយ​ត្រលប់​ពី​​ជួយ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​

  • 2022-09-27 13:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Frenkie de Jong និង​ ខ្សែប្រយុទ្ធ​ Memphis Depay ត្រូវ​បាន​ Barcelona ប្រកាស​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ មាន​របួស​សាច់​ដុំ​ភ្លៅ​ខាង​ឆ្វេង​ដូច​គ្នា​ ក្រោយ​ត្រលប់​ពី​ជួយ​ក្រុម​ជម្រើសជាតិ​ហុល្លង់​ក្នុង​ប្រកួត​ Nations Leauge សប្ដាហ៍​កន្លង​ទៅ​នេះ​។

នៅ​ក្នុង​ខណៈ​នេះ​ Barca បាន​ប្រកាស​ពួក​គេ​ទាំង​ពីរ​ កំពុង​សម្រាក​ព្យាបាល​ ដោយ​ធ្វើ​ពិនិត្យ​ឲ្យ​ច្បាស់​លាស់​បន្ត​ ដោយ​មិន​ទាន់​ដឹង​ថា​នឹង​ត្រលប់​មក​វិញ​ថ្ងៃ​ណា​ប្រាកដ​នៅ​ឡើយ​ទេ​។

De Jong និង​ Depay សុទ្ធ​តែ​បាន​ចូល​រួម​ជួយ​ហុល្លង់​ ឲ្យ​ឈ្នះ​ប្រកួត​ Nations League ទាំង​ពីរ​ប្រកួត​តទល់​នឹង​ប៉ូឡូញ​ និង​បែលហ្ស៊ិក​ សប្ដាហ៍​កន្លង​ទៅ​នេះ​។

Barca មាន​ប្រកួត​ La Liga សប្ដាហ៍​នេះ​ តទល់​នឹង​ Mallorca នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​៕

ប្រភព៖ FC Barcelona អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី