• 2022-09-22 13:15:16
  • បាល់ទាត់

De Jong ឆ្លើយ​តប​ពី​​មូលហេតុ​មិន​ទៅ​​ Man Utd ឬ​​ Chelsea ខណៈ​ក្លឹប​ទាំង​ពីរ​ចង់​បាន​

  • 2022-09-22 13:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Frenkie de Jong បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ឆ្លើយ​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​កីឡាករ​នេះ​មិន​ផ្លាស់​​ចេញ​ពី​ក្លឹប​ Barcelona ទៅ​កាន់​ក្លឹប​ Manchester United ឬ​ក៏​ក្លឹប​ Chelsea ខណៈ​ក្លឹប​ទាំង​ពីរ​ដេញ​ចង់​បាន​គេ​រហូត​មក​កាល​ពី​រដូវកាល​ទិញ​ដូរ​កីឡាករ​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​។

De Jong បាន​និយាយ​ថា​៖" សម្រាប់​ខ្ញុំ​គឺ​ថា​ខ្ញុំ​ធ្លាប់​សម្រេច​ច្បាស់​លាស់​ហើយ​កាល​ពី​ខែ​ឧសភា​ ថា​ខ្ញុំ​នឹង​នៅ​បន្ត​ជា​មួយ​ក្លឹប​នេះ​ដដែល​ អញ្ចឹង​ហើយ​ចិត្ត​របស់​គឺ​អត់​ត្រូវ​មាន​ការ​គិត​គូរ​ពី​​រឿង​ទាំង​ហ្នឹង​ទេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​នៅ​ក្លឹប​នេះ​ស្វាគមន៍​ខ្ញុំ​ ទាំង​មិត្ត​រួម​ក្រុម​ខ្ញុំ​ក៏​អញ្ចឹង​ អត់​មាន​អី​ប្រែប្រួល​ផង​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ពាក់ព័ន្ធ​នឹង​ Chelsea និង​ Man Utd ចង់​បាន​? និយាយ​ទៅ​មាន​រឿង​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ ហើយ​រឿង​ខ្លះ​ស្មុគស្មាញ​បន្តិច​ ប៉ុន្តែ​ខ្ញុំ​សម្រេច​ចិត្ត​ហើយ​តាំង​ពី​ដំបូង​ថា​នៅ​ទី​នេះ​បន្ត​ "។

កាល​ពី​រដូវកាល​ទិញ​ដូរ​កីឡាករ​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​ De Jong ត្រូវបាន​ Man Utd និង​ Chelsea ចង់​បាន​ដោយ​ជាពិសេស​គឺ​ Man Utd បាន​ហ៊ាន​ឲ្យ​ថ្លៃ​ជា​ច្រើន​ដើម្បី​ចង់​បាន​ ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​បដិសេធ​ដោយ​សមី​ខ្លួន​។ តាម​ប្រភព​ល្ហិចល្ហៀង​ជា​ច្រើន​បាន​ឲ្យ​ថា​ មូលហេតុ​មួយ​ក្នុង​ចំណោម​ច្រើន​ ដែល​ធ្វើឲ្យ​ De Jong មិន​ទាន់​ចង់​ចាកចេញ​ ព្រោះ​ Barca មិន​ទាន់​ឲ្យ​លុយ​​ជំពាក់​នឹង​កីឡាករ​នេះ​អស់​នៅ​ឡើយ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់