• 2022-09-22 03:17:29
  • បាល់ទាត់

Floyd និង McGregor រៀប​គម្រោង​​ប្រកួត​សងសឹក​ក្នុង​ឆ្នាំ​២០២៣

  • 2022-09-22 03:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather បាន​បញ្ជាក់​ពី​គម្រោង​​​ការ​ប្រកួត​សងសឹក​ឆ្នាំ​២០២៣ជាមួយ Conor McGregor ប៉ុន្តែ​មិន​ទាន់​ច្បាស់​ត្រូវ​ប្រកួត​បែប​មិត្តភាព​ឬ​អាជីព​ផ្លូវការ។

វា​មាន​រយៈពេល​ជិត​៥​ឆ្នាំ​ហើយ​ចាប់​តាំង​​ពីរ Floyd និង McGregor បាន​ណាត់​គ្នា​ប្រកួត​​ក្នុង​ទីក្រុង Las Vegas កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧។ ពេល​នេះ​អ្នក​ប្រដាល់​អាមេរិក​បាន​បង្រៀន​មេរៀន​ជើង​ខ្លាំង​របស់ UFC ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១០។

ពេល​នេះ Mayweather បាន​ទម្លាយ​ឲ្យ​ដឹង​ថា គេ​កំពុង​​ពិភាក្សា​ចុងក្រោយ​ជាមួយ McGregor លើ​ការ​ប្រកួត​សងសឹក​ក្នុង​ឆ្នាំ​២០២៣។ និយាយ​ប្រាប់​សារព័ត៌មាន Mayweather បាន​ពិភាក្សា​​គម្រោង​របស់​គេ​ដែល​នៅ​សល់​ក្នុង​ឆ្នាំ​នេះ និង​ចូល​ទៅ​លម្អិត​​អំពី​ការ​ប្រឈម​មុខ​តទល់​ជាមួយ McGregor ម្ដង​ទៀត។

“ខ្ញុំ​​ចង់​ចេញ​ទៅ​ប្រកួត​ក្នុង​សប្ដាហ៍​នេះ និង​​ភាព​រីករាយ​ជាមួយ Mikuru Asakura។ បន្ទាប់​មក​ខ្ញុំ​មាន​ការ​ប្រកួត​មិត្តភាព​​ក្នុង​ទីក្រុង​ឌូបៃ​​ក្នុង​ខែ​វិច្ឆិកា ហើយ​ខ្ញុំ​និង Conor McGregor អាច​ប្រកួត​ក្នុង​ឆ្នាំ​២០២៣។ ពួក​យើង​​មិន​ទាន់​ដឹង​ថា​ត្រូវ​ប្រកួត​បែប​មិត្តភាព​ឬ​អាជីព​នៅ​ឡើយ​ទេ។ ពេល​នេះ​ពួក​យើង​កំពុង​ពិភាក្សា។ ខ្ញុំ​ចង់​ប្រកួត​​បែប​មិត្តភាព។ សម្ដី Floyd៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី