/632afcebc8f59_1663761600_medium.jpg)
- 2022-09-21 12:02:39
- បាល់ទាត់
Ronaldo ចង់បន្តលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ដល់ Euro 2024
- 2022-09-21 12:02:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ចង់បន្តលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ដល់ Euro 2024
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយនៅក្នុងពេលទទួលពានកីឡាករព័រហ្គាល់ឆ្នើមនៅក្នុងថ្ងៃនេះថា គេចង់បន្តលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្នុងប្រកួត World Cup 2022 នេះក៏ដូចជាប្រកួត Euro 2024 ថែមទៀតផង។
Ronaldo បាននិយាយថា៖" យើងបានឆ្លងកាត់រួមដំណើរដ៏វែងឆ្ងាយមួយជាមួយគ្នា ក៏ប៉ុន្តែខ្ញុំសុំយកនូវឱកាសនេះដើម្បីនិយាយថាដំណើររបស់ខ្ញុំជាអ្នកទាំងអស់គ្នាមិនទាន់ចប់ទេ។ ខ្ញុំនូវមានកម្លាំងចិត្ត ពេញចិត្ត និងមានមិហច្ឆតាខ្ពស់ "។
កីឡាកររបស់ Manchester United នេះបន្តថា៖" ខ្ញុំគិតថាឥឡូវនេះ ខ្ញុំនៅតែត្រូវបានជ្រើសរើសលេងក្នុងចំណោមកីឡាករក្មេងៗជាច្រើនដទៃទៀត អញ្ចឹងខ្ញុំនៅតែចង់ចូលរួមចំណែកនឹងក្រុមនេះក្នុង World Cup លើកនេះ ក៏ដូចជាប្រកួត Euro 2024 អីហ្នឹងបន្តថែមទៀតផង "។
Ronaldo នៅក្នុងឆ្នាំនេះមានវ័យ៣៧ឆ្នាំហើយ ដោយកីឡាករនេះធ្លាប់ឈ្នះពានតូចធំរួចរាល់អស់ហើយជាមួយក្លឹប ក៏ប៉ុន្តែមិនទាន់ដែលឈ្នះពានធំៗជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់នោះទេដូចជា ពាន World Cup ជាដើម៕