• 2022-09-21 02:53:06
  • បាល់ទាត់

Ramos ខក​ចិត្ត​ខ្លាំង​​រឿង​មិន​ជាប់​ជម្រើសជាតិ​អេស្ប៉ាញ

  • 2022-09-21 02:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ PSG កីឡាករ Sergio Ramos ខកចិត្ត​ជ​ខ្លាំង​ដែល​មិន​​ជាប់​ក្នុង​ជម្រើស​របស់​លោក Luis Enrique លេង​ពាន Nations League ខណៈ​អេស្ប៉ាញ​ត្រៀម​ជួប​ស្វីស​និង​ព័រទុយហ្គាល់។

ក្រៅ​ពី Ramos លោក Enrique ក៏​មិន​បាន​កោះហៅ​ខ្សែ​បម្រើ​របស់ Liverpool កីឡាករ Thiago Alcantara និង​កីឡាករ​វ័យក្មេង Ansu Fati របស់ Barcelona។ ប៉ុន្តែ​លោក​បាន​កោះហៅ​​កីឡាករ​ចំណូល​ថ្មី Borja lglesias និង Nico Williams។

Ramos បាន​ជួប​បញ្ហា​កាយសម្បទា​​បន្ទាប់​ពី​ផ្លាស់​ទៅ​កាន់ PSG កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​​គេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ​ ដោយ​ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​​១០​ប្រកួត​ក្នុង​ចំណោម​១១​ប្រកួត​គិត​គ្រប់​កម្មវិធី​របស់ PSG។ ក្នុង​នោះ​គេ​រក​បាន​មួយ​គ្រាប់ និង​បិទ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចំនួន​៦​ប្រកួត។

ប្រភព​ពី Football Espana ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់ Real Madrid រូប​នេះ​​បាន​និយាយ​ថា គេ​ពិត​ជា​សោកស្ដាយ​ខ្លាំង​ដែល​មិន​បាន​ជាប់​ទៅ​លេង​នៅ Nations League ទោះ​បី​បាន​បង្ហាញ​ការ​ពង្រឹង​​សមត្ថភាព​នៅ​ចាប់​ផ្ដើម​រដូវ​កាល​នេះ​ក៏​ដោយ។ យ៉ាងណាមិញ Ramos ​នៅ​តែ​មាន​សង្ឃឹម​ថា​ខ្លួន​នឹង​ជាប់​ជម្រើស​របស់​លោក Enrique ឡើង​វិញ​មុន​ការ​ប្រកួត World Cup នៅ​កាតា​មក​ដល់​នៅ​ខែ​វិច្ឆិកា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី