• 2022-09-20 13:58:28
  • បាល់ទាត់

ចប់ការ​ប្រកួត​! កម្ពុជា​ ចាញ់​ ជប៉ុន​ ត្រឹម​លទ្ធផល​ ១-៣

  • 2022-09-20 13:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​ U23 កម្ពុជា​ បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​ U23ជប៉ុន​​ នូវ​​លទ្ធផល​១-៣ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ នៅ​​ពហុកីឡដ្ឋានមរតកតេជោ​​ក្នុង​ថ្ងៃ​នេះ។

ត្រឹម​តង់​ទី​១ ជប៉ុន​បាន​យក​ឈ្នះ​កម្ពុជា​ក្នុង​លទ្ធផល​ ២-១ ដោយ​ខាង​ជប៉ុន​បាន​ស៊ុត​ចូល​នៅ​នាទី​ទី​១៤ ដោយ​កីឡាករ​ Hiiro Komori រួច​ក៏​កម្ពុជា​បាន​ស៊ុត​ចូល​តាម​ស្មើ​វិញ​តាម​រយៈ​ការ​ស៊ុត​ប៉េណាំងទី​នៅ​នាទីទី​២៧ នៅ​កីឡាករ​ ជួន ចាន់ចាវ យ៉ាង​ណា​ជម្រើស​ជាតិ​ជប៉ុន​ក៏​វាយ​បក​ស៊ុត​ចូល​១គ្រាប់​បន្ថែម​ទៀត​នៅ​នាទី​ទី​៣៧ ដោយ​កីឡាករ​ Kaito Fujii។

លុះ​នៅ​ក្នុង​​តង់​ទី​២ ជប៉ុន​ស៊ុត​ចូល​១គ្រាប់​ទៀត​នៅ​នាទីទី​៦៩ ដោយ​កីឡាករ​ Hayato Mizuno។

នៅ​ក្នុង​ការ​ប្រកួត​​ខាង​លើ​ ក្រុម​ទាំង​ពីរ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ តែ​យ៉ាង​ណា​កម្ពុជា​មិន​អាច​យក​ជ័យ​ជនះ​បាន​ ដោយ​ខាង​ជប៉ុន​យក​ឈ្នះ​ ក្រោយ​បង្កើត​ឱកាស​ស៊ុត​ចូល​បាន​ច្រើន​ និង​មាន​ប្រៀបជាង៕

ប្រភពរូបភាព៖ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី