• 2022-09-20 13:03:52
  • បាល់ទាត់

ចប់​តង់​ទី​១! កម្ពុជា​ ចាញ់​ ជប៉ុន​ ១-២

  • 2022-09-20 13:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​ U23 កម្ពុជា​ បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​ U23 ជប៉ុន​​ ត្រឹម​តង់​ទី​១ នូវ​លទ្ធផល​១-២ ត្រឹម​តង់​ទី​១ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ក្នុង​ថ្ងៃ​នេះ​ នៅ​​ពហុកីឡដ្ឋានមរតកតេជោ​។

នៅ​ក្នុង​តង់​ទី​១ ទាំង​កម្ពុជា​ និង​ជប៉ុន​មាន​ការ​ខិត​ខំ​ខ្លាំង​ក្នុង​ការ​គ្រាប់​បាល់​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រទាញ​ប្រទង់​ខ្លាំង​ផង​ដែរ​ ដោយ​ខាង​ជប៉ុន​បាន​ស៊ុត​ចូល​នៅ​នាទី​ទី​១៤ ដោយ​កីឡាករ​ Hiiro Komori រួច​ក៏​កម្ពុជា​បាន​ស៊ុត​ចូល​តាម​ស្មើ​វិញ​តាម​រយៈ​ការ​ស៊ុត​ប៉េណាំងទី​នៅ​នាទីទី​២៧ នៅ​កីឡាករ​ ជួន ចាន់ចាវ យ៉ាង​ណា​ជម្រើស​ជាតិ​ជប៉ុន​ក៏​វាយ​បក​ស៊ុត​ចូល​១គ្រាប់​បន្ថែម​ទៀត​នៅ​នាទី​ទី​៣៧ ដោយ​កីឡាករ​ Kaito Fujii។

ទោះ​ជា​កម្ពុជា​ចាញ់​នៅ​តង់​ទី​១ក្ដី ក៏​ប៉ុន្តែ​ចាំ​មើល​ៗ​ការ​ប្រកួត​តង់​ទី​២ ក្នុង​ប្រកួត​ខាង​លើ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​៕

ប្រភពរូបភាព៖ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី