• 2022-09-16 11:35:35
  • បាល់ទាត់

Haaland ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ PL ជា​លើក​ដំបូង​

  • 2022-09-16 11:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Erling Haaland បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ Premier League ប្រចាំ​ខែ​សីហា​ជា​លើក​ដំបូង​ ខណៈ​ដែរ​កីឡាករ​នេះ​ទើប​ផ្លាស់​មក​លេង​ក្នុង​លីគ​កំពូល​នេះ​ជា​លើក​ដំបូង​ប៉ុណ្ណោះ​។

នៅ​ក្នុង​ខែ​សីហា​ ដែល​ជា​ខែ​បើក​ឆាក​ដំបូង​នៃ​រដូវកាល​ថ្មី​ PL កីឡាករ​ Haaland បាន​ធ្វើ​យ៉ាង​ល្អ​ឲ្យក្លឹប​ Man City ដោយ​​បាន​ចូល​រួម​ក្នុង​៥ប្រកួត​ និង​ស៊ុត​ចូល​រហូត​ទៅ​ដល់​៩គ្រាប់​ ដោយ​នៅ​ក្នុង​គឺ​ទទួល​បាន​ Hat Trick ចំនួន​២ដង​ ក្នុង​ការ​២ប្រកួត​ជាប់​ៗ​គ្នា​។

មក​ទល់​នឹង​ពេល​ខ្សែ​ប្រយុទ្ធ​នេះ​ចូល​លេង​ឲ្យ​ Man City ៩ប្រកួត​ និង​ស៊ុត​ចូល​រហូត​ទៅ​ដល់​ ១៣គ្រាប់​ ដោយ​ជួយ​ឲ្យ​ Man City ឈរ​នៅ​លំដាប់​ទី​២ នៃ​តារាង​ប្រកួត​ PL ដោយ​មាន​១៤ពិន្ទុ​ ខណៈ​ Arsenal ជា​ក្លឹប​នាំ​មុខ​មាន​ ១៥ពិន្ទុ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់