• 2022-09-14 13:51:32
  • បាល់ទាត់

Casemiro ពេញ​ចិត្ត​នឹង​ Antony ដោយ​ចាត់​ទុក​ថា​ជា​កីឡាករ​មាន​គុណភាព​ខ្ពស់​

  • 2022-09-14 13:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Casemiro បាន​និយាយ​ទៅ​សារព័ត៌មាន​របស់​ក្លឹប​ Manchester United របស់​គេ​ដោយ​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​នឹង​ ខ្សែប្រយុទ្ធ​ Antony ដោយ​ថា​គេ​ជា​កីឡាករ​មាន​គុណភាព​។

Casemiro បាន​និយាយ​ថា​៖" ខ្ញុំ​គិត​វា​ជា​រឿង​សំខាន់​មែនទែន​ដែល​មាន​កីឡាករ​ដ៏​មាន​គុណភាព​មួយ​រូប​ដូច​ជា​ Antony នៅ​ជា​មួយ​ក្រុម​របស់​យើង​។ ខ្ញុំ​បាន​ស្គាល់​គេ​តាំង​ពី​ក្រុម​ជម្រើស​ជាតិ​រួច​រាល់​ហើយ​។ គេ​នឹង​ធ្លាប់​លេង​ជា​មួយ​ខ្ញុំ​នៅ​ប្រេស៊ីល​។ និយាយ​ទៅ​គឺ​ថា​សំខាន់​ណាស់​ដែល​ត្រូវ​តែ​មាន​កីឡាករ​កម្រិត​ Antony "។

ទាំង​ Casemiro និង​ Antony សុទ្ធ​តែ​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ Man Utd ក្នុង​រដូវកាល​នេះ​។ Antony បាន​ចូល​លេង​ឲ្យ​ក្រុម​ប៊ិសាច​ក្រហម​បាន​២ប្រកួត​ហើយ​ និង​ស៊ុត​ចូល​១គ្រាប់​។

ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​មាន​ឈ្មោះ​ដើម្បី​ចូល​រួម​ប្រកួត​តទល់នឹង​ Sheriff ក្របខ័ណ្ឌ​ UEFA Europa League យប់​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់