• 2022-09-14 12:10:08
  • បាល់ទាត់

ប្រកួត​ PL ខែ​ក្រោយ​រវាង​ Arsenal និង​ Man City ត្រូវ​បាន​ផ្អាក​ជំនួស​វិញ​ដោយ​ប្រកួត​ Europa League

  • 2022-09-14 12:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ក្លឹប​ Arsenal និង​ក្លឹប​ Manchester City ក្របខ័ណ្ឌ​ Premier League នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​ ឆ្នាំ​២០២២ខាង​មុខ​នេះ​ ត្រូវ​បាន​ប្រកាស​ផ្អាក​នៅ​ក្នុង​ថ្ងៃ​នេះ​។

មូលហេតុ​នៃ​ការ​ផ្អាក​នេះ​គឺ​ដោយ​សារ​ស្ថាប័ន​ Premier League ព្រមព្រៀង​នឹង​ UEFA ដោយ​ឲ្យ​ការ​ប្រកួត​រវាង​ក្លឹប​ Arsenal និង​ក្លឹប​ PSV ក្របខ័ណ្ឌ​ UEFA Europa League ដែល​​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​២០២២ តែ​ត្រូវ​បាន​ផ្អាក​ យក​ថ្ងៃ​ប្រកួត​ខាង​លើ​នេះ​វិញ​។

ដូច្នេះ​ការ​ប្រកួត​ Europa League រវាង​ Arsenal និង​ PSV ត្រូវ​បាន​កំណត់​ដោយ​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០២២ខាង​មុខ​។

សម្រាប់​ការ​ប្រកួត​រវាង​ Arsenal និង​ Man City ខាង​ PL នឹង​រក​ថ្ងៃ​ប្រកួត​ថ្មី​សម្រាប់​ការ​ប្រកួត​នេះ​ ដោយ​នឹង​ធ្វើ​ការ​ប្រកាស​នៅ​ពេល​ក្រោយ​៕

ប្រភព៖ mancity ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់