• 2022-09-12 12:17:03
  • បាល់ទាត់

Haaland ពេញ​ចិត្ត​នឹង​ Pep ខ្លាំង​ដោយ​ថា​ លោក​ងប់ងុល​ខ្លាំង​នឹង​បាល់​ទាត់​ដូច​ខ្លួន​ដែរ​

  • 2022-09-12 12:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Erling Haaland ពេញ​ចិត្ត​ខ្លាំង​នឹង​ លោក​ Pep Gurdiloa អ្នកចាត់ការ​ក្លឹប​ Manchester City ដោយ​បាន​លើក​ឡើង​ទៅ​កាន់​សារព័ត៌មាន​ Telemundo Deportes នៅ​ក្នុង​ថ្ងៃ​នេះ​ លោក​ងប់ងុល​ខ្លាំង​នឹង​បាល់ទាត់​ដូច​ជា​ខ្លួន​ដែរ​។

Haaland បាន​និយាយ​ថា​៖" គាត់​ជា​មនុស្ស​ងប់ងុល​ខ្លាំង​នឹង​បាល់ទាត់​ដូច​ជា​ខ្លួន​ខ្ញុំ​ដែរ​។ យើង​ទាំង​ពីរ​សុទ្ធ​តែ​ស្រលាញ់​បាល់ទាត់​។ គាត់​ធ្លាប់​ជា​កីឡាករ​ ហើយ​ឥឡូវ​នេះ​គាត់​ជា​គ្រូ​បង្វឹក​ គាត់​ងប់​ខ្លាំង​នឹង​បាល់ទាត់​មែនទែន​។ ទាំង​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ខ្លាំង​បំផុត​ ព្រោះ​គាត់​គិត​ពី​អ្វី​គ្រប់​យ៉ាង​ ធ្វើ​ម៉េច​យើង​គ្រប់​គ្នា​អាច​ពង្រឹង​បន្ថែម​។ ទាំង​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​នឹង​គាត់​បំផុត​ "។

Haaland ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ពេញ​នឹង​ក្រុម​ Man City នេះ​ខ្លាំង​ដោយ​នឹង​ធ្វើ​យ៉ាង​ណា​ប្រឹង​សម្រប​ខ្លួន​នឹង​ក្រុម​នេះ​ឲ្យ​បាន​កាន់​តែ​ល្អ​ទៀត​។

Haaland ទើប​ផ្លាស់​មក​ Man City ក្នុង​រដូវកាល​នេះ​ ដោយ​ចូល​លេង​បាន​៨ប្រកួត​ហើយ​ និង​រក​គ្រាប់​បាល់​សរុប​រហូត​ដល់​១២គ្រាប់​ឯណោះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់