• 2022-09-09 11:41:24
  • បាល់ទាត់

Mata និង​ Icardi ផ្លាស់​ទៅ​លេង​ក្លឹប​មួយ​នេះ​ នៅ​ប្រទេស​តួកគី​

  • 2022-09-09 11:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Juan Mata និង​ ខ្សែ​ប្រយុទ្ធ​ Mauro Icardi បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Galatasaray នៅ​ប្រទេស​តួកគី​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Mata ក្រោយ​ចប់​កុងត្រា​នឹង​ Manchester United ទើប​រក​ក្លឹប​ថ្មី​ខាង​លើ​បាន​ទៅ​លេង​នៅ​ក្នុង​រដូវកាល​នេះ​ ដោយ​មាន​កុងត្រា​រយៈពេល​១ឆ្នាំ​ និង​មាន​លក្ខខ័ណ្ឌ​អាច​បន្ត​១ឆ្នាំ​។

រី​ឯ​ Icardi វិញ​បាន​ចាកចេញ​ពី​ក្លឹប​ Paris Saint Germain ទៅ​លេង​ឲ្យ​ ក្លឹប​ខាង​លើ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ប៉ុណ្ណោះ​ ក្នុង​លក្ខខ័ណ្ឌ​ ១ឆ្នាំ​។

កីឡាករ​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ជា​កីឡាករ​ដែល​មាន​ថ្វី​ជើង​ល្អ​នៅ​លីគ​កំពូល​អ៊ឺរ៉ុប​ ដែល​ក្លឹប​ Galatasaray លើក​មុខមាត់​ក្លឹប​នៅ​លីគ​កំពូល​តួកគី​ Super Lig ៕

ប្រភព៖ Galatasaray

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់