• 2022-09-08 11:55:55
  • បាល់ទាត់

Haaland ​អាច​ឈ្នះ​ពាន​​​កីឡាករ​ឆ្នើម​​ប្រចាំ​ខេ​ ខណៈ​ទើប​​មក​ PL ជា​លើក​ដំបូង​​

  • 2022-09-08 11:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Erling Haaland បាន​ជាប់​ឈ្មោះ​ក្នុង​បេក្ខជន​ ៨រូប​ ដែល​អាច​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ Premier League ប្រចាំ​ខែ​សីហា​ ខណៈ​ដែរ​កីឡាករ​នេះ​ទើប​ផ្លាស់​មក​លេង​ក្នុង​លីគ​កំពូល​នេះ​ជា​លើក​ដំបូង​ប៉ុណ្ណោះ​។

ទោះ​ជា​ទើប​ផ្លាស់​ពី​ Dortmund មក​ Man City ប៉ុន្តែ​នៅ​ក្នុង​ខែ​សីហា​ ដែល​ជា​ខែ​បើក​ឆាក​ដំបូង​នៃ​រដូវកាល​ថ្មី​ PL កីឡាករ​ Haaland បាន​ធ្វើ​យ៉ាង​ល្អ​ឲ្យ​ចូល​រួម​ក្នុង​៥ប្រកួត​ និង​ស៊ុត​ចូល​រហូត​ទៅ​ដល់​៩គ្រាប់​ ដោយ​នៅ​ក្នុង​គឺ​ទទួល​បាន​ Hat Trick ចំនួន​២ដង​ ក្នុង​ការ​២ប្រកួត​ជាប់​ៗ​គ្នា​។

Haaland បាន​ជួយ​ឲ្យ​ Man City ឈរ​នៅ​លំដាប់​ទី​២ នៃ​តារាង​ប្រកួត​ PL ដោយ​មាន​១៤ពិន្ទុ​ ខណៈ​ Arsenal ជា​ក្លឹប​នាំ​មុខ​មាន​ ១៥ពិន្ទុ​៕

ខាង​ក្រោម​នេះ​ជា​បេក្ខជន​ ៨រូប​ ដែល​អាច​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ Premier League ប្រចាំ​ខែ​សីហា​ ដោយ​លទ្ធផល​នឹង​ចេញ​សប្ដាហ៍​ក្រោយ​៖

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់