/6319d17deca62_1662636360_medium.jpg)
- 2022-09-08 11:28:13
- បាល់ទាត់
Graham Potter នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Chelsea ដោយចាំតែប្រកាសជាផ្លូវការប៉ុណ្ណោះ
- 2022-09-08 11:28:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Graham Potter នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Chelsea ដោយចាំតែប្រកាសជាផ្លូវការប៉ុណ្ណោះ
ចន្លោះមិនឃើញ
លោក Graham Potter អ្នកចាត់ការ Brighton & Hove Albion នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Chelsea ដោយរង់ចាំតែពេលប្រកាសជាផ្លូវការប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។
នៅខណៈនេះគឺ លោក Potter និង Chelsea បានព្រមព្រៀងគ្នាផ្ទាល់មាត់រួចរាល់ហើយ ដោយអ្នកចាត់ការរូបនេះនឹងមកដឹកនាំឲ្យតោខៀវនេះក្នុងរយៈពេលយូរ ដោយនៅក្នុងពេលរង់ចាំការធ្វើឯកសារកុងត្រាដើម្បីបញ្ចប់ការនាំយកនេះ។
លោក Graham Potter មានបទពិសោធន៍នៅក្នុងការដឹកនាំក្លឹបរយៈពេល១៥ឆ្នាំ ហើយដោយធ្លាប់ជាប្រធានបច្ចេកទេសឲ្យក្លឹបបាល់ទាត់នារី គ្រូបង្គោលក្លឹប Östersund អ្នកចាត់ការក្លឹប Swansea និង Brighton ៕