• 2022-09-08 02:31:21
  • បាល់ទាត់

Lewandowski ធ្វើ​បាន​កំណត់ត្រា​មួយ​សូម្បី​តែ Ronaldo ក៏​មិន​ទាន់​ធ្វើ​បាន

  • 2022-09-08 02:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Robert Lewandowski បាន​ក្លាយ​ជា​កីឡាករ​ដំបូង​​រក​បាន​ Hat-Trick នៅ Champions League បី​ក្លឹប​ផ្សេង​​គ្នា បន្ទាប់​ពី​ជួយ Barcelona យក​ឈ្នះ Viktoria Plzen ៥-១ ក្នុង​ពូល C។

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ ខ្សែ​បម្រើ Franck Kessie ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Barca។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ Lewandowski ធ្វើ​បាន​៣​គ្រាប់​ជាប់​ៗ​គ្នា​នៅ​នាទី​ទី​៣៤, ៤៥+៣ និង​៦៧ ខណៈ Ferran Torres ជា​អ្នក​បន្ថែម​គ្រាប់​ទី​៥។

ការ​រក​បាន​​៣​គ្រាប់​ម្នាក់​ឯង​លើក​នេះ​ ធ្វើ​ឲ្យ Lewandowski ក្លាយ​ជា​កីឡាករ​ដំបូង​​រក​បាន​ Hat-Trick នៅ Champions League បី​ក្លឹប​ផ្សេង​​គ្នា ជាមួយ Bayern Munich, Borussia Dortmund និង Barcelona។ Bayern ដែល​នៅ​ពូល C ជាមួយ Barca ដែរ​នោះ​​បាន​យក​ឈ្នះ Inter Milan ២-០៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់