• 2022-09-07 13:14:32
  • បាល់ទាត់

Ten Hag ចង់​ឲ្យ​ Rashford នៅ​បន្ត​ជា​មួយ​ Man Utd

  • 2022-09-07 13:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​នឹង​សំនួរ​លោក​នឹង​ផ្ដល់​លក្ខខ័ណ្ឌ​ឲ្យ​ Marcus Rashford ឬ​ក៏​យ៉ាង​ណា​ លោក​ក៏​ថា​ច្បាស់​ណាស់​នឹង​ឲ្យ​។

លោក​ Ten Hag បាន​និយាយ​ថា​៖" ច្បាស់​ណាស់​ ខ្ញុំ​ចង់​ឲ្យ​គេ​នៅ​បន្ត​។ ខ្ញុំ​មិន​គិត​ថា​គេ​អស់​កុងត្រា​ជា​មួយ​យើង​ទេ​។ Man Utd នឹង​គ្រប់គ្រង​ស្ថានការណ៍​មួយ​នេះ​។ ខ្ញុំ​ឃើញ​ថា​គេ​ពេញ​ចិត្ត​។ ខ្ញុំ​ឃើញ​ថា​គេ​មាន​ការ​វិវត្តិ​ល្អ​ក្នុង​ការ​ប្រកួត​។ យើង​បាន​ខិត​ខំ​ពង្រឹង​បន្ថែម​ខ្លាំង​ណាស់​នៅ​រយៈពេល​២ខែ​កន្លះ​កន្លង​មក​នេះ​ជា​មួយ​នឹង​គេ​ ហើយ​គេ​គឺ​ពេញ​ចិត្ត​នឹង​ទម្រង់​បែប​នេះ​ ហើយ​ចង់​បង្ហាញ​លើ​ទីលាន​ប្រកួត​ "។

លោក​បន្ត​ថា​៖" អញ្ចឹង​បាន​អ្វី​ទាំង​អស់​វា​ចាប់​ផ្ដើម​​ពី​ភាព​ពេញ​ចិត្ត​។ គេ​មក​រាល់​ថ្ងៃ​ដោយ​ញញឹម​ជា​និច្ច​ ចង់​បង្ហាញ​អ្វី​ដែល​ថ្មី​ប្លែក​ក្នុង​ការ​ប្រកួត​ អញ្ចឹង​នៅ​ពេល​យើង​ពេញ​ចិត្ត​អញ្ចឹង​ យើង​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​ដល់​ក្រុម​បាន​ច្រើន​ "។

Rashford នឹង​ចប់​កុងត្រា​នឹង​ Man Utd នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣​ខាង​មុខ​ តែ​នៅ​​មាន​លក្ខខ័ណ្ឌ​បន្ត​កុងត្រា​១ឆ្នាំ​ទៀត​ផង​ដែរ​។ កីឡាករ​នេះ​ត្រូវ​បាន​គេ​ដឹង​នឹង​អាច​ទៅ​កាន់​ PSG ក្រោយ​ចប់​នឹង​ Man Utd៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់