/63188f3ecd747_1662553860_medium.jpg)
- 2022-09-07 12:33:29
- បាល់ទាត់
ល្បីថា អ្នកចាត់ការ Brighton ជាបេក្ខជនឈានមុខ Chelsea ចង់បាន ក្រោយដេញ Tuchel
- 2022-09-07 12:33:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា អ្នកចាត់ការ Brighton ជាបេក្ខជនឈានមុខ Chelsea ចង់បាន ក្រោយដេញ Tuchel
ចន្លោះមិនឃើញ
លោក Graham Potter អ្នកចាត់ការ Brighton & Hove Albion ជាបេក្ខជនឈានមុខដែលក្លឹប Chelsea ចង់មកធ្វើជាអ្នកចាត់ការថ្មី ក្រោយបណ្ដេញលោក Thomas Tuchel ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fabrizio Romano នៅក្នុងថ្ងៃនេះ។
នៅខណៈនេះ លោក Graham ត្រូវបានក្លឹប Chelsea ទាក់ទង និងពិភាក្សាពីតំណែងអ្នកចាត់ការនេះ តែយ៉ាងណាមិនសម្រេចគ្នាយ៉ាងណាទេ ដោយក្រុមតោខៀវកំពុងសិក្សាជម្រើស និងកំពុងទាក់ទងទៅកាន់គ្រូបង្វឹកផ្សេងទៀតផងដែរ។
បើតាមប្រភពខាងលើនេះក៏ដូចជាសារព័ត៌មាន Fotmob នៅក្នុងនោះក៏មាន លោក Mauricio Pochettino អតីតគ្រូបង្គោល PSG លោក Zinedine Zidane, Brendan Rodgers និង លោក Roberto Mancini ដែល Chelsea នឹងទាក់ទងទៅជាបន្តបន្ទាប់ តែក្នុងចំណោមទាំងអស់នេះ លោក Graham Potter ជាបេក្ខជនឈានមុខគេ ហើយក្លឹបក៏បានទាក់ទងទៅមុនគេផងដែរ៕