
- 2022-09-07 02:31:36
- បាល់ទាត់
Ferdinand ហ៊ានទាយថា Haaland នឹងរកបានលើស៤០គ្រាប់ក្នុងរដូវកាលនេះ
- 2022-09-07 02:31:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ferdinand ហ៊ានទាយថា Haaland នឹងរកបានលើស៤០គ្រាប់ក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
លោក Rio Ferdinand បានទាយទុកមុនថា ខ្សែប្រយុទ្ធ Erling Haaland នឹងរកបានគ្រាប់បាល់លើស៤០គ្រាប់ក្នុងរដូវកាលនេះគិតគ្រប់កម្មវិធី។
Haaland រកបាន២គ្រាប់ម្នាក់ឯងជួយ Manchester City យកឈ្នះ Sevilla ៤-០ ក្នុងការប្រកួតបើកឆាកពានរង្វាន់ Champions League កាលពីយប់មិញ។ នេះគឺជាគ្រាប់បាល់ទី១២របស់កីឡាករសញ្ជាតិន័រវែសសម្រាប់ការបង្ហាញខ្លួន៧ប្រកួតឲ្យ City។
២គ្រាប់ផ្សេងទៀតរបស់ក្រុមលោក Pep Guadiola រកបានដោយ Phil Foden និង Ruben Dias។ ក្រោយបញ្ចប់ការប្រកួតលោក Ferdinand បង្ហាញការជឿជាក់ថា Haaland នឹងអាចធ្វើបានភាពលេចធ្លោក្នុងរដូវកាលនេះ។ ក្នុងកម្មវិធីវិភាគមួយលោក Ferdinand ហ៊ាននិយាយថា Haaland នឹងរកបាន៤១គ្រាប់គិតគ្រប់កម្មវិធី។
ក៏មិនខុសគ្នានៅពេលសាកសួរតើ Haaland នឹងរកបានប៉ុន្មានគ្រាប់? លោក Hargeaves បាននិយាយថា គេនឹងអាចបំបែកកំណត់ត្រាគ្រាប់បាល់នៅ Premier League និងរកបាន៤៥គ្រាប់គិតគ្រប់កម្មវិធី៕